Krul បន្ត​កុងត្រា​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​ Newcatle មុន​ពេល​ផ្លាស់​ទៅ​លេង​ក្លឹប​ធំ​មួយ​នៅ​ហូឡង់​

អ្នកចាំទីសញ្ជាតិហូឡង់គឺកីឡាករ Tim Krul ថ្មីនេះទើបតែប្រកាសជាផ្លូវការនៅការចុះកុងត្រាថែមមួយឆ្នាំជាមួយនឹងក្លឹប Newcastle United ដែលស្ថិតក្នុងក្របខណ្ឌ Championship របស់ប្រទេសអង់គ្លេស ។

តែយ៉ាងណាក្រោយពីចុះកុងត្រាផ្លូវការនេះហើយ កីឡាករ Tim Krul ត្រូវគេដឹងថានឹងផ្លាស់ទៅលេងនៅក្លឹបធំមួយនៅប្រទេសហូឡង់គឺ Ajax ក្រោមកិច្ចសន្យាខ្ចីជើងមួយរដូវកាល ដោយគេទទួលកម្រៃបានប្រមាណជា៦០០០០ផោនក្នុងមួយសប្ដាហ៍ ។

សូមបញ្ជាក់ថាតាមប្រភពពី Dailymail បានឲ្យដឹងថាមូលហេតុដែលក្លឹប Ajax ធ្វើការខ្ចីជើងកីឡាករ Tim Krul ព្រោះពួកគេគ្រោងនឹងលក់អ្នកចាំទីដ៏ឆ្នើមរបស់ខ្លួនគឺកីឡាករ Jasper Cillessen ទៅឲ្យក្លឹប FC Barcelona របស់អេស្ប៉ាញ ។

Krul បន្ត​កុងត្រា​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​ Newcatle មុន​ពេល​ផ្លាស់​ទៅ​លេង​ក្លឹប​ធំ​មួយ​នៅ​ហូឡង់​

ប្រភព ៖

  • Krul បន្ត​កុងត្រា​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​ Newcatle មុន​ពេល​ផ្លាស់​ទៅ​លេង​ក្លឹប​ធំ​មួយ​នៅ​ហូឡង់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: