ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ទាំង​២​នេះ​សុទ្ធ​អាច​ចូល​លេង​វិញ​បាន​ក្នុង​ជំនួប​រវាង​​ Man City នឹង​ Liverpool នៅ​ចុង​សប្ដាហ៍​នេះ​

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Man City គឺ​កីឡាករ​ Sergio Aguero នឹង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Liverpool គឺ​កីឡាករ​ Daniel Sturridge សុទ្ធ​តែ​អាច​ត្រលប់​ចូល​លេង​វិញ​បាន​ស្រប​ពេល​ដែល​ក្លឹប​ Man City នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​ក្រុម​ Liverpool នៅ​ថ្ងៃអាទិត្យ​នា​ចុង​សប្ដាហ៍​នេះ​ ។

កីឡាករ​ Sergio Aguero បាន​រង​របួស​តាំង​ពី​ពេល​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អេក្វាឌ័រ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​តុលា​មក​ម្ល៉េះ​ ។ ហើយ​រូប​គេ​ទើប​តែ​អាច​ចូល​ហ្វឹក​ហាត់​វិញ​កាល​ពី​ដើម​សប្ដាហ៍​ ខណៈ​តាម​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​កីឡាករ​ Aguero អាច​ចូល​លេង​បាន​សម្រាប់​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ ។

ដោយ​ឡែក​កីឡាករ​ Daniel Sturridge នៅ​ក្នុង​រដូវ​កាល​នេះ​គេ​ទើប​តែ​បង្ហាញ​ខ្លួន​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​របស់​គេ​ចេះ​តែ​យាយី​រហូត​ ហើយ​របួស​ចុង​ក្រោយ​របស់​គេ​គឺ​កាល​ពី​ប្រកួត​ប៉ះ​ជាមួយ​ Everton កាល​ពី​ខែ​មុន​ ។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ទើប​តែ​អាច​ចូល​ហ្វឹក​ហាត់​នៅ​សប្ដាហ៍​នេះ​ដូចគ្នា​ ហើយ​រំពឹង​ថា​អាច​ចូល​លេង​ប្រកួត​ដ៏​សំខាន់​នេះ​បាន​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ទាំង​២​នេះ​សុទ្ធ​អាច​ចូល​លេង​វិញ​បាន​ក្នុង​ជំនួប​រវាង​​ Man City នឹង​ Liverpool នៅ​ចុង​សប្ដាហ៍​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: