តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ភរិយា​បណ្ឌិត កែម ឡី ដើម្បី​សាកសួរ​ជា​លើក​ទី២

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅភរិយាបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ឲ្យចូលខ្លួនបំភ្លឺនៅតុលាការជាលើកទី២ លើសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នៅថ្ងៃទី១៧ តុលា។

ដីកាកោះលើកទី២ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង ចុះថ្ងៃទី២៦ កញ្ញា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៤ តុលា បង្គាប់ឲ្យលោកស្រី ប៊ូ រចនា មកចូលរួមសាកសួរ ពីដំណើររឿងឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី។

Loading...

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៤ តុលា ថា ចៅក្រមស៊ើបសួរបានកោះហៅលោកស្រី ប៊ូ រចនា ម្ដងរួចមកហើយ កាលពីថ្ងៃទី៩ កញ្ញា តែលោកស្រីមិនបានចូលតាមដីកាកោះ ទើបចៅក្រមកោះជាលើកទី២។

កាលពីថ្ងៃទី២ តុលា លោកស្រី ប៊ូ រចនា ទើបតែសម្រាលកូនប្រុសទី៥របស់លោកស្រី នៅក្រៅប្រទេស។ ការសម្រាលនេះ នៅក្រោយពេលដែលស្វាមីរបស់លោកស្រី គឺបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាញ់ជិត ៣ខែមកហើយ។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ប្រភព៖ rfa