នៅ​មិននៅ! ទៅចាក់ក្រឡេក​ម៉ែពីក្រោយ ដឹងអីដាច់សរសៃដៃឈាម​ជោក

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា ក្មេងស្រីម្នាក់​ដោយសារតែនាងមិន​ដឹង បាន​​ទៅ​ចាក់​ក្រឡេក​អ្នក​ម្តាយ​លេងដែល​កំពុងតែ​ធ្វើ​ត្រី ស្រាប់តែ​ត្រូវម្តាយភ្ញាក់ព្រើត ក៏​វាសកាំបិតមក​ត្រូវដាច់​ដៃកូនស្រី បណ្តាលឱ្យដាច់សរសៃ​​ហូរ​ឈាម​ជោក​​ហើយ​ត្រូវ​បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗ​ ។

ហេតុការណ៍នេះ បង្កឱ្យភ្ញាក់​ផ្អើល​ ​កាលពីព្រឹកថ្ងៃទី​០៤ តុលា ២០១៦ ស្ថិតនៅ​​ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ទោះបីជាយ៉ាង​ណា ក្មេងស្រីរងគ្រោះ និងអ្នក​ម្តាយ​ មិនត្រូវ​បាន​ស្គាល់អត្តសញ្ញាណទេ ហើយចំពោះ​ករណី​នេះ ក៏​មិនត្រូវ​បាន​ប្តឹង​ប្តល់​សមត្ថកិច្ចអ្វីដែរ ​ក្រោយពី​កើតហេតុ ​ក្មេងស្រីរងគ្រោះ​ត្រូវ​ក្រុមគ្រួសារដឹក​​បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ដោយត្រូវក្រុម​គ្រូ ពេទ្យ​ដេរអស់​ចំនួន៣ថ្នេរ ។