តើ​ប្រិយមិត្ត​យល់​ថា​កីឡាករ​រូប​នេះ​សាក​សម​ឲ្យ​ Man Utd និង Real Madrid ចំណាយ​ប្រាក់​ទិញ​ក្នុង​តម្លៃ​ដែល​អាច​បំបែក​កំណត់​ត្រា​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​ដែរ​ឬ​ទេ​ ?

ខ្សែបម្រើសញ្ជាតិបារាំងវ័យ២៣ឆ្នាំគឺកីឡាករ Paul Pogba ដែលជាកីឡាករមួយរូបរបស់ Juventus បច្ចុប្បន្នគឺជាគោលដៅក្លឹបធំៗជាច្រើនដូចជា Real Madrid , Man Utd រួមនឹង PSG ជាដើមសុទ្ធតែមានបំណងក្នុងនាំកីឡាកររូបនេះឲ្យផ្លាស់ទៅលេងក្រុមខ្លួន ។

តែយ៉ាងណាក្លឹប Juventus បានបដិសេធការដេញថ្លៃជាហូរហែរមកហើយក៏ប៉ុន្តែថ្មីៗនេះបើយោងតាម Telegraph ក្លឹប Man Utd និង Real Madrid គ្រោងនឹងធ្វើការដេញថ្លៃខ្សែបម្រើសញ្ជាតិបារាំងរូបនេះក្នុងតម្លៃដែលអាចបំបែកកំណត់ត្រាកីឡាករថ្លៃបំផុតពិភពលោកតែម្ដង ខណៈត្រូវបានគេប៉ាន់ស្មានថាពីចន្លោះពី៩០លានផោនទៅ១១០លានផោនឯណោះ ។ ដូចនេះបើការដេញថ្លៃនេះបានសម្រេចមែននោះគឺមានន័យថាអាចបំបែកកំណត់ត្រាដែល Real Madrid ទិញ Gareth Bale កាលពីឆ្នាំ២០១៤បានហើយ ( ៨៥.១លានផោន ) ។

គួររំលឹកថា Pogba បានផ្លាស់ពី Man Utd មកចូលរួមជាមួយ Juventus កាលពីឆ្នាំ២០១២ហើយបច្ចុប្បន្នគឺក្លាយជាខ្សែបម្រើដ៏សំខាន់សម្រាប់ក្រុម Juventus ។ បើគិតមកដល់ពេលនេះរូបគេបានបង្ហាញខ្លួនសរុបចំនួន១៧៨ប្រកួតនឹងស៊ុតបញ្ចូលទី៣៤គ្រាប់ ហើយបានរួមចំណែកជួយ Juventus ឈ្នះពាន៨ផងដែរ ។ ដោយឡែកសម្រាប់ជម្រើសជាតិបារាំងគេបានស៊ុតបញ្ចូ្ចលទីចំនួន៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយមិត្ត​យល់​ថា​កីឡាករ​រូប​នេះ​សាក​សម​ឲ្យ​ Man Utd និង Real Madrid ចំណាយ​ប្រាក់​ទិញ​ក្នុង​តម្លៃ​ដែល​អាច​បំបែក​កំណត់​ត្រា​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​ដែរ​ឬ​ទេ​ ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: