ឪពុកចុង​ចាប់រំលោភ​កូនស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ទៅ​តុលាការ

ឪពុកចុង​ចាប់រំលោភ​កូនស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ទៅ​តុលាការ



តាកែវ​: ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ជាប់ចោទ​ពី​បទ រំលោភ​សេពសន្ថវៈ និង​ប្រទូស្ត​កេ​រិ៍​ភេទ​ទៅ​លើ​កូនស្រី ចុង​របស់​ខ្លួន កាលពី​ម៉ោង ៤ រសៀល ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ព​ន្លុះ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។

លោក ប៉ិច វ​ណ្ណា អធិការរង​ស្រុក​ទ្រាំង បានអោយ​ដឹង​ថា ជនសង្ស័យ ឈ្មោះ សិត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បាន​ចាប់​ឱប និង​បៀតបៀន កេ​រិ៍​ភេទ​ទៅ​លើ​កូនស្រី ចុង​របស់​ខ្លួន ឈ្មោះ រណ អាយុ​១៩​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​ជាមួយ​គ្នា ។

តាម​សម្តី​របស់​នារី​រង​គ្រោះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ នាង​កំពុង​ដាំទឹក​ស្រុះ​មី ក្នុង​ផ្ទះបាយ ស្រាប់តែ​ជនសង្ស័យ បាន​មក​ឱប និង​បៀតបៀន មក​លើ​រូប​នាង ថែម​ទាំង​អោយ​លុយ​នាង ចំនួន​២​ម៉ឺន​រៀល ដើម្បី​សុំ​រួម​ភេទ តែ​នាង​មិន​ព្រម​។ នារី​រង​គ្រោះ បាន​និយាយ​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ រូប​នាង ម្ដាយ និង​ឳ​ពុក​ចុង បាន​ទៅ​ខេត្តរតនៈគិរី ជាមួយ​គ្នា ដើម្បី​ធ្វើ​កម្មករ​ចំការ​កៅស៊ូ នៅ​ថ្ងៃ​១ នៅ​ពេល​ដែល​ម្ដាយ​នាង ស្រវឹងស្រា ជនសង្ស័យ បាន​ចាប់រំលោភ​នាង​បាន​ម្ដង និង​ក្រោយមក​ទៀត ជនសង្ស័យ បាន​ចាប់រំលោភ ២ ដង​ទៀត ។