មិត្ត​ស្រី​សន្លប់​ស្ដូក ក្រោយ​មិត្ត​ប្រុស​ជូន​ចិញ្ចៀន​សុំ​រៀបការ

នារី​ម្នាក់​​រស់​នៅ​ទីក្រុង​ម៉ិកស៊ីកូ ​ត្រូវ​គេ​ឃើញ​​​ដួល​សន្លប់​នៅ​មុខ​មនុស្ស​ជា​ច្រើន​ តាម​រយៈ​វីដេអូ​មួយ ក្រោយ​មិត្ត​ប្រុស​ជូន​ប្រអប់​ចិញ្ចៀន​សុំ​រៀប​ការ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

 

មិត្ត​ស្រី​សន្លប់​ស្ដូក ក្រោយ​មិត្ត​ប្រុស​ជូន​ចិញ្ចៀន​សុំ​រៀបការ

 

 

នារី​រូប​នេះ​​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​ថា​ Reyna Renteria បាន​ដួល​មួយ​ជំហរ​ខ្លួន​ទៅ​ក្រោយ​ភ្លាម​ៗ ​បន្ទាប់ពី​ទទួល​យក​ប្រអប់​​ពី​មិត្ត​ប្រុស​លោក German Benitez ​​​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ខណៈ​​មាន​ក្រុម​តន្ត្រី​លេង​ស្វាគមន៍​យ៉ាង​អធិកអធម។

 

វីដេអូ​​ក៏​កម្រ​ខាងលើ ត្រូវ​បាន​គេ​បង្ហោះ​​ពេញ​អ៊ីនធឺណិត ​រួច​នាង​បាន​ចែក​បន្ត​ និង​​បន្ថែម​ថា​នាង​កំពុង​ទទួល​​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ពី​ដៃ​មិត្ត​ប្រុស។ វីដេអូ​​របស់​នាង​មាន​អ្នក​ចូល​មើល​​ជិត​​៤លាន​ដង និង​ចែក​បន្ត​​ជិត​ ៧ម៉ឺន​ដង ហើយ​​​មនុស្ស​ជា​ច្រើន​​បាន​ដាក់​រហស្សនាម​​ឲ្យ​នាង​លើ​បណ្ដាញ​សង្គម​ថា LadyEngagement ។ ក្រោយ​កើត​ហេតុ នាង​​មិន​​មាន​របួស​ធ្ងន់​ធ្ងរ​​​ទេ នាង​ស្រាប់​តែ​​​ក្រោក​​ឈរ​ឡើង​វិញ ​រួច​​ទទួល​យក​សំណើរ​សុំ​រៀបការ​​នោះ​តែ​ម្ដង៕

 

 

មិត្ត​ស្រី​សន្លប់​ស្ដូក ក្រោយ​មិត្ត​ប្រុស​ជូន​ចិញ្ចៀន​សុំ​រៀបការ

 

មិត្ត​ស្រី​សន្លប់​ស្ដូក ក្រោយ​មិត្ត​ប្រុស​ជូន​ចិញ្ចៀន​សុំ​រៀបការ

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Stomp