វីដេអូ​ក្នុង​កំឡុង​ឆ្នាំ​ 07/08 ពេល​ដែល​មិន​ទាន់​បែកស្លុយ​ ក្រុម​ណា​ក៏​ញ័រ​ផ្លោក​ របស់​Man Utdដែរ​ តែ​ពេល​នេះ…

ក្លឹប​ Manchester United គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​អ្នក​ ហើយ​បើ​និយាយ​អំពី​ជំនាន់​ដែល​លោក​ Sir Alex Ferguson នៅ​ដឹកនាំ​គ្មាន​ក្លឹប​ណា​ដែល​មិន​ញញើត​ក្លឹប​ដែល​រហស្សនាម​បិសាច​ក្រម​មួយ​នេះ​ទេ​ ។

តែ​យ៉ាង​ណា​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​ក្លឹប​មួយ​នេះ​នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០០៨​ដែល​ជា​ឆ្នាំ​ដែល​ក្លឹប​មួយ​នេះ​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៤​​ក្នុង​មួយ​រដូវ​កាល​គឺ​ Premier League , FA Community Shield , UEFA Champion League និង​ពាន​រង្វាន់​ FIFA Club World Cup ។

សូម​ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​កាល​ឆ្នាំ​នោះ​ទាំង​អស់​គ្នា ៖

ខាង​ក្រោម​គឺ​ជា​ឈ្មោះ​កីឡាករ​ដែល​លេង​នៅ​ក្លឹប​  Man Utd នៅ​ក្នុង​ឆ្នាំ​២០០៧-២០០៨​នោះ​ ៖ ​

អ្នក​ចាំ​ទី ៖ Van der sa , Kuszczak , Foster

ខ្សែ​ការពារ​ ៖ Evra , Ferdinand , Brown , Vidic , O’shea , Evans , Neville , Pique , Simpson , Silvestre , Bardsley

ខ្សែ​បម្រើ​ ៖ Hagreave , Anderson , Giggs , Ji Sung Park , Carrick , Schole , Nani , Flethcher , Ronaldo , Martin , Eagles

ខ្សែ​ប្រយុទ្ធ​ ៖ Rooney , Tevez , Campbell , Saha , Fangzhou

 

ប្រភព ៖ Youtube & 
អត្ថបទ ៖ វិចទ័រ

  • វីដេអូ​ក្នុង​កំឡុង​ឆ្នាំ​ 07/08 ពេល​ដែល​មិន​ទាន់​បែកស្លុយ​ ក្រុម​ណា​ក៏​ញ័រ​ផ្លោក​ របស់​Man Utdដែរ​ តែ​ពេល​នេះ…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: