មិនគួរឲ្យជឿ ! ត្រឹមឈើចាក់ធ្មេញមួយដើមអាចជួយជីវិតមនុស្ស

6 Videos


កាលពីចុងខែកញ្ញាកន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើយន្តហោះ បន្ទាប់ពីមានអ្នកដំណើរម្នាក់ដែលមានអាយុប្រហែល ៤០ ឆ្នាំ បានបាត់បង់ស្មារតី និង បែកពពុះមាត់ដោយមិនដឹងមូលហេតុ ។

មិនគួរឲ្យជឿ ! ត្រឹមឈើចាក់ធ្មេញមួយដើមអាចជួយជីវិតមនុស្ស

យោងតាមសារព័ត៌មាន គេបានដឹងថា មានវេជ្ជបណ្ឌិតម្នាក់ដែលនៅលើជើងហោះហើរនោះដែរ បានប្រើវិធីសាស្ត្រដ៏ពិសេសមួយ ដោយប្រើប្រាស់ឈើចាក់ធ្មេញជំនួសម្ជុលវិជ្ជសាស្ត្រ ដើម្បីបញ្ឈប់ស្ថានភាពដ៏រន្ធត់នោះ ។ ក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់នេះ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ រូបលោកបានសុំស្លាបព្រាមួយ និង កន្សែងពីអ្នកបម្រើលើយន្តហោះ រួចក៏រុំស្លាបព្រាជាមួយកន្សែង ហើយក៏យកទៅញ៉ុកមាត់ជនរងគ្រោះ ដើម្បីបង្ការកុំឲ្យជនរងគ្រោះខាំអណ្តាតខ្លួនឯង ។ ក្រោយមក ដើម្បីជំរុញជីពចរជនរងគ្រោះឲ្យធូរស្បើយ រូបលោកបានប្រើប្រាស់ឈើចាក់ធ្មេញជំនួសម្ជុលវិជ្ជសាស្ត្រ តាមបទពិសោធដែលលោកធ្លាប់មាន ហើយស្ថានភាពជនរងគ្រោះក៏ធូរស្រាលរយៈពេល ៥ នាទីក្រោយមក ។ តាមសេចក្តីរាយការណ៍ គេបានដឹងដែរថា ជនរងគ្រោះមានជំងឺឆ្កួតជ្រូក ប៉ុន្តែពុំទាន់បានទទួលការព្យាបាល ហើយជំងឺនោះបានរើរឡើង ដែលវិះនឹងធ្វើឲ្យជនរងគ្រោះស្លាប់មួយរំពេច ៕ រិទ្ធី

មិនគួរឲ្យជឿ ! ត្រឹមឈើចាក់ធ្មេញមួយដើមអាចជួយជីវិតមនុស្ស