កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបាញ់លើអាកាសជិត១០០គ្រាប់ទៀតពីអាល្លឺម៉ង់ ត្រៀមទប់ទល់នឹងអាវុធរបស់កូរ៉េខាងជើង

​ទីភ្នាក់ងារសារព័ត៌មាន​ Yonhap​ របស់​កូរ៉េ​ខាងត្បូង​ ដែល​បាន​ដកស្រង់​សម្តី​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​ត្រៀម​នឹង​បញ្ជា​ទិញ​បន្ថែម​ទៀត​នូវ​មី​ស៊ី​ល​ធុន​ Taurus​ ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដែល​ជា​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​យន្តហោះ​ចម្បាំង​ទៅ​កាន់​ផ្ទៃដី​ មាន​សមត្ថភាព​បាញ់​កម្ទេច​មី​ស៊ី​ល​ និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បាន​ ។​

កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបាញ់លើអាកាសជិត១០០គ្រាប់ទៀតពីអាល្លឺម៉ង់ ត្រៀមទប់ទល់នឹងអាវុធរបស់កូរ៉េខាងជើង

​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Yonhap​ ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ កូរ៉េ​ខាងត្បូង​មាន​អាវុធ​មី​ស៊ី​ល​ធុន​ Taurus​ ចំនួន​១៧០​គ្រាប់​ ប៉ុន្តែ​ដោយសារ​ការ​បាញ់​ពិសោធន៍​សាកល្បង​នូវ​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​កាលពីដើម​ខែកញ្ញា​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ និង​ការ​បាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង​នោះ​ គឺជា​ហេតុផល​ដែល​ទាមទារ​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​សម្រេចចិត្ត​ទិញ​មី​ស៊ី​ល​ធុន​ Taurus​ របស់​អា​ល្លឺ​ម៉​ង់​ ចំនួន​៩០​គ្រាប់​បន្ថែម​ទៀត​ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ការពារ​ និង​ទប់ទល់​ជាមួយ​សព្វាវុធ​របស់​កូរ៉េ​ខាងជើង​កាន់តែ​រឹង​មាំ​ ។​

កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបាញ់លើអាកាសជិត១០០គ្រាប់ទៀតពីអាល្លឺម៉ង់ ត្រៀមទប់ទល់នឹងអាវុធរបស់កូរ៉េខាងជើង

​មិនតែប៉ុណ្ណោះ​ មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​ក៏​កំពុង​ពិចារណា​ធ្វើការ​បញ្ជា​ទិញ​គ្រាប់បែក​ធុន​តូច​ប្រភេទ​ SDB​ II​ (Small​ Diameter​ Bomb​ II)​ ពី​សហរដ្ឋអាមេរិក​ផង​ដែរ​ ដែល​គ្រាប់បែក​ប្រភេទ​នេះ​អាច​វាយ​កម្ទេច​គោលដៅ​កំពុង​មាន​ចលនា​ និង​មាន​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ប្រមាណ​១០០​គីឡូម៉ែត្រ​ក្នុង​គ្រប់​ស្ថានភាព​អាកាសធាតុ​ ។​

កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបាញ់លើអាកាសជិត១០០គ្រាប់ទៀតពីអាល្លឺម៉ង់ ត្រៀមទប់ទល់នឹងអាវុធរបស់កូរ៉េខាងជើង

​មី​ស៊ី​ល​ប្រដេញ​ធុន​ Taurus​ អាច​ចាប់​បាន​នូវ​មុខសញ្ញា​ត្រូវ​វាយប្រហារ​ ដោយ​ដេញ​តាម​បាញ់​ចំ​គោលដៅ​ជា​ស្វ័យប្រវត្តិ​ ក្នុង​រយៈ​ចម្ងាយ​ប្រតិបត្តិ​ការប្រមាណ​៥០០​គីឡូម៉ែត្រ​ និង​អាច​បាញ់​ទម្លុះទម្លាយ​ឆ្លងកាត់​ជញ្ជាំង​បេតុង​រឹង​មាំ​កម្រាស់​ដល់​ទៅ​៦​ម៉ែត្រ​ទៀត​ផង​ ។​ មី​ស៊ី​ល​ធុន​ Taurus​ នេះ​ មាន​តម្លៃ​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រាប់​ ៕​

កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបាញ់លើអាកាសជិត១០០គ្រាប់ទៀតពីអាល្លឺម៉ង់ ត្រៀមទប់ទល់នឹងអាវុធរបស់កូរ៉េខាងជើង

Related

Loading...