​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចូលប្រជុំ​សភា​នៅ​ថ្ងៃទី​០៧ តុលា​

ភ្នំពេញ:
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​០៤ ខែតុលា នេះ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី​០៤ តុលា នេះ គឺ​បានសម្រេច​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​កិច្ចប្រជុំពេញអង្គ​សភា​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា នេះ ។ អង្គប្រជុំ​បានធ្វើការ​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣​រួមមាន ៖
១. ការពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៦ និង​លើក​ទី​៧ នីតិកាល​ទី​៥​។​
២. ពិនិត្យ​លើ​សមាសភាព​លេខាធិការ ៣​រូប សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៧ នីតិ​កា​លើ​ទី​៥​។​
៣. ការពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាង​របៀបវារៈ​ទី​១ ទី​២ ទី​៣ ទី​៤ ទី​៥ ទី​៦  ទី​៧ និង​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥​។​

​លោ​កក​ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ថ្លែង​បញ្ជាក់​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានរៀបចំ​របៀបវារៈ​មួយ​សម្រាប់​ប្រជុំ​សភាពេញអង្គ​នៅ​ថ្ងៃ​ទៅ​០៧ ខែតុលា ឆ្នាំ​២០១៦៕s/t