Wayne Rooney ៖ Man Utd ជា​ក្លឹប​ដែល​ប្រជែង​យក​ជើង​ឯក Premier League នៅ​រដូវ​កាល ២០១៥-២០១៦

ប្រធាន​ក្រុម Manchester United កីឡាករ Wayne Rooney បាន​និយាយ​យ៉ាង​មាន​ជំនឿ​ជាក់​ថា​ក្លឹប​របស់​ខ្លួន​មាន​សមត្ថភាព​គ្រាប់​គ្រាន់​ក្នុង​ការ​ប្រជែង​ពានរង្វាន់​ Premier League នៅ​រដូវ​កាល ​ថ្មី​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្លឹប Man Utd បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Louis ​van​ Gaal ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​

‘ ខ្ញុំ​ជឿ​ជាក់​ថា​យើង​នឹង​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ក្នុង​ការ​ដណ្ដើម​យក​ជើង​ឯក Premier League នៅ​រដូវ​កាល ២០១៥-២០១៦ ។ ប្រសិន​បើ​យើង​ក្រឡេក​មើល​ការ​ចាប់​ផ្ដើម​១០​ប្រកួត​ដំបូង​របស់​យើង​កាល​ពី​រដូវ​កាល​មុន​​ យើង​មាន​ត្រឹម​១៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​អ្វី​ដែល​គួរ​ធ្វើ​នៅ​រដូវ​កាល​ថ្មី​យើង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​អោយ​បាន​ល្អ​ពី​ដើម​រដូវ​កាល​ទៅ ៕

ប្រភព ៖ ​
ប្រែសម្រួលដោយ ៖ វិចទ័រ

  • Wayne Rooney ៖ Man Utd ជា​ក្លឹប​ដែល​ប្រជែង​យក​ជើង​ឯក Premier League នៅ​រដូវ​កាល ២០១៥-២០១៦已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: