៧ ចំណុច ដែល​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​មហារីក​ដោះ​

៧ ចំណុច ដែល​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​មហារីក​ដោះ​

នៅក្នុង​ចក្រភព​អង់គ្លេស ជំងឺមហារីក​ដោះ បាន​ក្លាយជា​បញ្ហា​រសើប និង​ជា​កត្តា​ប្រឈម​ចំពោះ​ស្ត្រី​ភាគច្រើន​។ ដូចគ្នា​ទៅ​នឹង​ជំងឺមហារីក​មួយចំនួន​ទៀត​ដែរ ការរកឃើញ ការដឹង និង​ការព្យាបាល​ទាន់ពេលវេលា ឱកាស​នៃ​ការរស់រានមានជីវិត គឺ​មាន​ខ្ពស់​ណាស់​។​

សុដន់​មនុស្ស​ស្រី​តែង​មាន​ការវិវត្ត​ពេញ​មួយ​ជីវិត ដោយសារ​កត្តា​អាយុ និង​ការផ្លាស់ប្តូរ​នានា ដូចជា របប​អាហារ និង​កត្តា​អ័រម៉ូន​ជាដើម​។ ទោះបីជា​យ៉ាងណា វា​មាន​សារៈសំខាន់​ណាស់ ដែល​ស្ត្រី​គ្រប់រូប​គួរ​តាមដាន​ការផ្លាស់ប្តូរ និង​រោគសញ្ញា​នានា ដែល​កើតមាន​លើ​សុដន់​របស់ខ្លួន​។​

​ខាងក្រោម​នេះ គឺជា​ការផ្លាស់ប្តូរ​មួយចំនួន ដែល​អាច​សង្ស័យថា មាន​ជំងឺ​មហារីក​ដោះ ហើយ​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម បើ​មាន​ករណីបែបនេះ​កើតឡើង ៖
1.​    ​សុដន់​ហើម តឹង​ណែន ឬ​ឡើង​ក្រាស់​
2.​    ​សុដន់​ផ្លាស់ប្តូរ​ទំហំ រូបរាង ពណ៍ ឬ​ផ្ទៃ​សាច់​ទាំងមូល​
3.​    ​ខួច ឬ​ខូង​សុដន់​
4.​    ​រមាស់ ក្រហាយ រលាក ឬ​ដំបៅ​សុដន់​
5.​    ​ឈឺចាប់​ក្នុង​សុដន់​
6.​    ​ហូរ​ទឹករំអិល​ចេញពី​ក្បាលដោះ​
7.​    ​សុដន់​ឡើង​កន្ទួល​ក្រហម​។​

​យ៉ាងណាមិញ ប្រសិនបើ​ករណី​ខាងលើ​នេះ បណ្តាល​មកពី​បញ្ហា​សុខភាព​ណាមួយ នោះ​វា​មិន​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​មហារីក​សុដន់​ឡើយ​៕

ប្រភព ៖ Doctortipster
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។