​កត្តា​អ្វីខ្លះ ដែល​ជួយ​ឲ្យ​កូន​ឆ្លាត និង​មាន​សុខភាព​ល្អ​?

​កត្តា​អ្វីខ្លះ ដែល​ជួយ​ឲ្យ​កូន​ឆ្លាត និង​មាន​សុខភាព​ល្អ​?

វា​ជា​សំណួរ​ដែល​ឪពុក​ម្តាយ​ជាច្រើន តែងតែ​ចង់ដឹង​នូវ​ចម្លើយ​ដ៏​ពិតប្រាកដ និង​ជាក់លាក់​មួយ​។ ក្មេង​ខ្លះ​អាច​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាង​ពិរោះ ក្មេង​ខ្លះ​អាច​ធ្វើ​លំ​ហាត់​ពិបាកៗ​បាន​យ៉ាង​លឿន រីឯ​ក្មេង​ខ្លះ​ទៀត​អាច​គូរគំនូរ​បាន​យ៉ាង​ស្អាត ... អញ្ចឹង តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ជួយ​ឲ្យ​កូន​ខ្ញុំ​ឆ្លាត​បែប​នេះ​បាន​ទៅ​?

​ដោយសារ​តែ​ក្មេង​ម្នាក់ៗ មាន​លក្ខណៈ​ពិសេស​រៀង​ខ្លួនៗ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​គន្លឹះ និង​កត្តា​មួយចំនួន ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ឆ្លាត ឬ​ពូកែ​បាន ៖

១. ដំណរ​ពូជ ឬ​បរិស្ថាន​ជុំវិញខ្លួន
​ក្មេង​ឆ្លាត អាច​កាត់​តាម​ដំណរ​ពូជ ដល់​ទៅ ៨០ ភាគរយ (​ដូច្នេះហើយ ទើប​គេ​និយាយថា អ្នក​មាន​កាន់តែ​មាន អ្នកក្រ​កាន់តែ​ក្រ​)​។​ ​យ៉ាងណាមិញ ក្មេង​ដែល​កើត​ពី​ឪពុកម្តាយ ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ នឹង​បាន​ទៅ​សិក្សា​នៅ​សាលា និង​ទទួល​ការអប់រំ​បានល្អ ... ដូច្នេះហើយ ទើបបានជា​គេ​ឆ្លាត​។​

២. អាហារ​សម្រាប់​ខួរក្បាល​
​ញ៉ាំ​អាហារ​ឆ្លាត ខួរក្បាល​នឹង​ឆ្លាត​! និយាយ​បែប​នេះ គឺ​រាប់​ចាប់​តាំង ពី​កូន​នៅក្នុង​ពោះ​ម្តាយ​ម្លេះ គឺថា ម្តាយ​ត្រូវ​ញ៉ាំ​អាហារ និង​សារធាតុ​បំប៉ន​នានា អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ​របប​អាហារ​ទាំងនេះ មាន​សារធាតុចិញ្ចឹម ងាយស្រួល​រំលាយ ហើយ​មិន​ប៉ះពាល់​ដល់​ទារក នៅក្នុង​ផ្ទៃ​ឡើយ​។​
១. ស៊ុត​
២. ត្រី​
៣. ផ្លែ​ប៉ោម​
៤. ផ្លែ​ប័រ​
៥. ដំឡូងជ្វា​
៦. ទឹកដោះគោ​
៧. អាល់​ម៉ុន​
៨. ស្ពៃ​ស្ពីណា​ច​។​

៣. ​ការបណ្តុះ​បញ្ញា​
​ភាព​ឆ្លាត មិនមែន​កើត​ជា​មួយ​កូន​អ្នក​ឡើយ ដូច្នេះ ដើម្បី​ឲ្យ​កូន​ឆ្លាត អ្នក​ត្រូវ​បណ្តុះ និង​អប់រំ​បញ្ញា​ស្មារតី​របស់​កូន​។ ចូរ​រំញោច​អារម្មណ៍ ភាព​ឆ្លាត ដុង​ពី​កំណើត និង​ចំណង់​ចំណូលចិត្ត​របស់​កូន ហើយ​គាំទ្រ​ការពេញចិត្ត និង​ចំណង់​ចំណូលចិត្ត​របស់​គេ (​ឧទាហរណ៍ បើ​កូន​ចូលចិត្ត​តន្ត្រី អ្នក​មិន​គួរ​បង្ខំ​កូន​ឲ្យ​រៀន​ពេទ្យ​ឡើយ​)៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។