តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !

6 Videos


តារាសម្តែងលោក លាង ឧត្តម បានសម្តែងនូវអារម្មណ៍ ឈឺចាប់នៅពេលកូនស្រីតូច ដែលកំពុងពេញ ស្រលាញ់របស់លោកត្រូវបានឆេះមុខ ដោយសារផ្ទុះប៉េងប៉ោងហោះកាលពីម្សិលមិញ ។ នេះជាបទពិសោធន៍មួយសម្រាប់ចែកចាយដល់ឪពុកម្តាយដទៃអោយមានការប្រុងប្រយ័ត្ននៅពេលក្មេងតូចៗលេងប៉េងប៉ោះហោះបែបនេះ ។

តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !

លោក លាង ឧត្តម បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា« សូមប្រុងប្រយ័ត្នទាំងអស់គ្នា សម្រាប់អ្នកដែលមានកូនតូចៗ អាណិតកូនស្រីណាស់អោបប៉េងប៉ោងលេងសុខៗនៅក្នុងឡាន មិនមាន ហេតុផលអីសោះ ក៏ផ្ទុះឆេះមុខ ឆេះមាត់ អាណិតកូនខ្លាំងណាស់ លួចស្រក់ទឹកភ្នែកម្នាក់ឯង ដោយមិនដឹងខ្លួន ប៉ា សូម ទោស មិនបានមើលថែកូន» ។ ប៉ុន្តែយ៉ាងណាពេលនេះលោក លាង ឧត្តម បានប្រាប់ថា កូនស្រីរបស់លោក រាងធូរស្រាលបន្តិចហើយ ។

តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !

ទាំងនេះជាបទពិសោធន៍ សម្រាប់ឪពុកម្តាយដទៃ ជៀសវាងកុំអោយកូនលេងប៉េង ប៉ោងហោះនេះ ដោយសារវាមានផ្ទុកហ្គាសអាចនឹងផ្ទុះដូចករណីកូនរបស់លោក លាង ឧត្តម ។

លោក លាង ឧត្តម គឺជាតារាសម្តែងម្នាក់ ដែលលេចមុខស្ទើរគ្រប់រឿងមិនថា រឿងដុំ និង រឿងភាគនោះទេ ៕ ចេនី

តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !តារាសម្តែង លាង ឧត្តម ខ្លោចចិត្តអាណិតកូនស្រី ផ្ទុះប៉េងប៉ោងរលាកមុខ !