កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !

6 Videos


កាន់តែខិតជិតដល់ថ្ងៃសម្រាលអតីតអ្នកសម្តែង និង ចម្រៀង គឹម លីហ្សា កាន់តែបង្ហាញ ក្បាលពោះដែលកំពង់តែមានផ្ទៃពោះដ៏ធំរបស់របស់នាង ។ ថ្មីៗនេះអ្នកនាង គឹម លីហ្សា បាន បង្ហោះរូបថតនៅក្នុង Instagram ដោយបង្ហាញក្បាល់ពោះយ៉ាងធំ ហើយថែមទាំងសរសេរសារ ខ្លីមួយថា «Nicolas ក្បាលខូចធាក់ខ្លាំងៗណាស់ឥឡូវ និង ធាក់ហើយញីកែងជើងឡើងទុលៗ ហ្មង» ។

កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !

នៅតែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះអ្នកនាង គឹម លីហ្សា នឹងសម្រាលកូនប្រុសរបស់ នាងហើយ ដោយបានដាក់ឈ្មោះថា Nicolas ហើយនាងមានគម្រោងសម្រាលតាមធម្មជាតិ ទៀតផង ។

កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !

សូមរំឭកផងដែរថា អតីតតារាសម្តែង និង ចម្រៀង គឹម លីហ្សា បានបញ្ចប់ជីវិតសិល្បៈ បន្ទាប់ពីនាងរៀបការជាមួយបុរសខ្មែររស់នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៣ ។

កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !

ចាប់តាំងពីរៀបការ ហើយចេញទៅរស់នៅជាមួយស្វាមីនៅឯប្រទេសអូស្ត្រាលី រហូតមក ដល់ពេលនេះគេកម្រនឹងបានឃើញនាងចេញមុខនៅក្នុងសង្គមសិល្បៈណាស់ គឺនាងបានប្រើជី វិតរស់នៅក្រៅរង្វង់សិល្បៈប្រកបដោយសុភមង្គល និង ភាពផ្អែមល្ហែមបំផុត ។ អ្វីដែលនឹងក្លាយ ជាចំណងដៃអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះ គឺកូនប្រុសឈ្មោះ Nicolas របស់នាងដែល នឹងចាប់កំណើតមកឃើញពន្លឺព្រះអាទិត្យក្នុងពេលដ៏ខ្លីខាងមុខនេះ ។

កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !

គេនៅចាំបានថា អតីតអ្នកសម្តែង និង ចម្រៀងអ្នកនាង គឹម លីហ្សា ដំបូងឡើយមានដើម កំណើតជាអ្នកចម្រៀងតែកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្តើមលេចធ្លោខ្លាំងនៅក្នុងឈុតខារ៉ាអូខេជាខ្សែរឿង «Just Love» របស់ផលិតកម្មរស្មីហង្សមាស ហើយបន្ទាប់ពីនាងសម្តែងរឿងភាគលើកដំ បូងក្នុងរឿង «ទ្រុងមាសបក្សីស្នេហ៍» របស់ស្ថានីយទូរទស្សន៍បាយ័នរួចមកអ្នកនាង គឹម លីហ្សា បានលេចមុខជាច្រើនក្នុងនាមជាអ្នកសម្តែងជាបន្តបន្ទាប់ ៕ យ៉ានុ

កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !កូនប្រុស គឹម លីហ្សា ចេះញីកែងជើងតាំងពីនៅក្នុងពោះ !