Man Utd សម្រុក​ខ្លាំង​តែ​ទី​បំផុត​បាន​ត្រឹម​ស្មើ​ជាមួយ​ Chelsea

ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៩​នៃ​ក្រប​ខណ្ឌ​ English Premier Leauge ក្លឹប​បិសាច​ក្រហម​ Manchester United បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​០​ទល់​នឹង​០​ជាមួយ​តោ​ខៀវ​ Chelsea ប៉ុណ្ណោះ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ Man Utd ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ប្រឹង​ប្រែង​វាយ​សម្រុក​យ៉ាង​ខ្លាំង​ក្លា​ដោយ​ពួក​គេ​មាន​ឱកាស​គ្រប់​គ្រង​៦៧%​ហើយ​មាន​ឱកាស​ស៊ុត​សំដៅ​ទី​ Chelsea ចំនួន​១២​លើក​ហើយ​ក្នុង​នោះ​ចំ​គោល​ដៅ​តែ​២​លើក​ប៉ុណ្ណោះ​ ។

ដោយ​ឡែក​ Chelsea ថ្វី​ត្បិត​តែ​មាន​ឱកាស​គ្រប់​គ្រង​បាល់​ត្រឹម​តែ​៣៣%​តែ​ពួក​គេ​បាន​ស៊ុត​សំដៅ​ទី​ Man Utd ចំនួន​៨​ហើយ​ក្នុង​នោះ​ក៏​ចំ​គោល​ដៅ​៣​លើក​ផង​ដែរ​ ។ តែ​យ៉ាង​ណា​ការ​ស៊ុត​ចំ​គោល​ដៅ​របស់​ក្រុម​ទាំង​២​សុទ្ធ​តែ​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន​ដូច​គ្នា​ ។

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​២​ទទួល​បាន​១​ពិន្ទុ​ម្នាក់​ ដែល​ធ្វើ​ឲ្យ​ Man Utd បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៦​ក្នុង​តារាង​ Premier League ខណៈ​ Chelsea គេ​អាច​រំកិល​ខ្លួន​ពី​ចំណាត់​ថ្នាក់​ទី​១៥​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៤​វិញ ។

អត្ថបទ ៖ វិចទ័រ

  • Man Utd សម្រុក​ខ្លាំង​តែ​ទី​បំផុត​បាន​ត្រឹម​ស្មើ​ជាមួយ​ Chelsea已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: