កីឡាករ​មួយ​រូប​របស់​ Barcelona និយាយ​ថា​គេ​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​បើ​សិន​ជា​លោក​ Pep Guardiola ចង់​នាំ​រូប​គេ​ទៅ

កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្សែ​បម្រើ​ការពារ​ដ៏​ឆ្នើម​មួយ​រូប​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Sergio Buquets បាន​បង្ហើប​ឲ្យ​ដឹង​ថា​រូប​គេ​អាច​នឹង​ចាក​ចេញ​ពី​ Barcelona បើ​សិន​ជា​លោក​ Pep Guardiola ចង់​នាំ​គេ​ទៅ​រួម​ក្រុម​ជាមួយ​ ។

ដោយ​កីឡាករ​ Busquets បាន​ប្រាប់​ ESPN ថា​ « ​មាន​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់​ប្ដូរ​ចិត្ត​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​ក្លឹប​ Barcelona បាន ។ ដែល​មួយ​រូប​គឺ​ប្រពន្ធ​ខ្ញុំ​នឹង​ម្នាក់​ទៀត​នោះ​គឺ​លោក​ Pep Guardiola » ។

Busquets បាន​បន្ត​ថា​ « ចំពោះ​ Pep Guardiola គាត់​គឺ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ដែល​គួរ​ឲ្យ​គោរព​ ខ្ញុំ​គិត​ថា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​គាត់​ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ការ​ជាមួយ​គាត់​ជា​ថ្មី​ម្ដង​ទៀត​ ប៉ុន្តែ​ក្លឹប​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​គឺ​ Barcelona ហើយ​គាត់​ក៏​ដឹង​រឿង​នេះ​ដែរ​ដូចនេះ​គាត់​ប្រហែល​ជា​មិន​ចង់​នាំ​ខ្ញុំ​ឲ្យ​ចាកចេញ​ពី​ក្លឹប​មួយ​នេះ​នោះ​ទេ​ » ។

សូម​បញ្ជាក់​ថា​កីឡាករ​ Sergio Busquets បាន​ស្នាក់​នៅ​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ​ជាមួយ​ Barcelona គិត​តាំង​ពី​ឆ្នាំ​២០០៨​មក​ ហើយ​ក្នុង​ពេល​ស្នាក់​នៅ​ជាមួយ​ក្លឹប​ Barcelona មក​ដល់​ពេល​នេះ​កីឡាករ​ Busquets បាន​បង្ហាញ​ខ្លួន​ចំនួន​៣៦៥​ប្រកួត​ ហើយ​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់​នឹង​រួម​ចំណែក​ជួយ​ Barcelona ឲ្យ​ឈ្នះ​ពាន​យ៉ាង​ច្រើន​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​មួយ​រូប​របស់​ Barcelona និយាយ​ថា​គេ​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​បើ​សិន​ជា​លោក​ Pep Guardiola ចង់​នាំ​រូប​គេ​ទៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: