អាល្លឺម៉ង់​ផ្តល់ជំនួយ​៥​លាន​អឺរ៉ូ លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       October-04-2016, 7:39 pm         92

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាល្លឺម៉ង់​ផ្តល់ជំនួយ​៥​លាន​អឺរ៉ូ លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​រូបភាពពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់​រដ្ឋាភិបាល​សហ​ព​ន្ធ័​អាល្លឺម៉ង់ តាមរយៈ​អង្គការ GIZ បានផ្តល់​ជំនួយឥតសំណង​ចំនួន​៥​លាន​អឺរ៉ូ បន្ថែមទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ របស់​គម្រោង​លើកកម្ពស់​ជីវភាព​រស់​នៅ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ជំហាន​ទី​២ ។

​ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា កន្លងទៅ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រវាង​លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង និង​លោក  Adelbert Eberhardt ប្រធាន​អង្គការ GIZ ប្រចាំ​កម្ពុជា​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោក Adelbert Eberhardt  ប្រធាន​អង្គការ GIZ ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា គម្រោង​នេះ មាន​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​២០១៦ ដល់​ឆ្នាំ ២០២១ ។ តាមរយៈ​គម្រោង​នេះ លោក Adelbert Eberhardt  រំពឹងថា​ប្រជាពលរដ្ឋ​ចំនួន ៣.៨០០ គ្រួសារ នៅក្នុង​ឃុំ​ចំនួន ១៣ នៃ​ខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង និង​កំពង់ស្ពឺ ដែល​បានទទួល​សម្បទាន​ដី​សង្គមកិច្ច​នៃ​គម្រោង LASED II នឹង​ទទួលបាន​និរន្ត​ភាព​ជីវភាព​រស់នៅ និង​សន្តិសុខ​ស្បៀង ហើយ​ពួកគាត់​អាច​ទទួលបាន​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​៕