ឪពុក​ម្តាយ​ហា​ក់​ស្លុត​ចិត្ត ពេល​​ឃើញ​ទារក​ជាកូន​កើត​មក មាន​មុខ​មាត់​ដូច​មនុស្ស​វ័យ​៨​០​ឆ្នាំ

(បង់ក្លាដេស)៖ គ្រួសារមួយនៅបង់ក្លាដេសពិតជា មានការភ្ញាក់ផ្អើលណាស់ នៅពេលដែលពួកគេបានឃើញ កូនរបស់ខ្លួន ដែលទើបនឹងកើត មានមុខមាត់មិនដូចជាទារកសោះ បែរជាមើលទៅដូចមនុស្សចាស់ ទៅវិញ។

ឪពុក​ម្តាយ​ហា​ក់​ស្លុត​ចិត្ត ពេល​​ឃើញ​ទារក​ជាកូន​កើត​មក មាន​មុខ​មាត់​ដូច​មនុស្ស​វ័យ​៨​០​ឆ្នាំ

គ្រូពេទ្យនិយាយថា នេះជាលក្ខខណ្ឌដ៏កម្រ ដែលរាងកាយក្មេង មានការវិវត្តន៍លឿនជាងទារក ដែលកើតធម្មតា ហើយឪពុកម្តាយទារក ដែលកើតមកចម្លែកនេះ គឺ Parul Patro និង Biswajit បែរជាមានទឹកមុខស្រឡាំងកាំង ពេលដែលឃើញកូន កើតចេញមកខុសប្រក្រតី ដូចជាផ្ទៃមុខជ្រួញខ្លាំង ភ្នែកផត និងរាងកាយដូចមនុស្សចាស់ជរាអ៉ីចឹង។

ទារកនេះ គឺជាកូនទីពីររបស់ Parul Patro និង Biswajit ព្រោះពួកគេមានកូនស្រីច្បងម្នាក់ ហើយមុននឹងទទួលបានកូនប្រុសនេះ ប៉ុន្តែប្តីប្រពន្ធទាំងពីរនិយាយថា យ៉ាង ណាក៏ពួកគេសប្បាយចិត្ត ដែលមានកូនប្រុសម្នាក់ទៀត ជាសមាជិកក្នុងគ្រួសារ ទោះបីគេកើតមកមិនមានរូបរាង សមសួនដូចក្មេងទូទៅក៏ដោយ៕

ប្រភព ៖ khmertalking

  • ឪពុក​ម្តាយ​ហា​ក់​ស្លុត​ចិត្ត ពេល​​ឃើញ​ទារក​ជាកូន​កើត​មក មាន​មុខ​មាត់​ដូច​មនុស្ស​វ័យ​៨​០​ឆ្នាំ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: