លុយ​យ័ន​ចិន​ក្លាយ​ជា​រូបិយប័ណ្ណ​បម្រុង​នៃ​មូលនិធិ IMF ជា​គូ​ប្រជែង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​នឹង​អាមេរិក

បន្ទាប់ពីមានព័ត៌មានលេចឮជាច្រើនថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានបំណងចង់បញ្ចូលរូបិយវត្ថុចិន (យ័ន) ចូលទៅក្នុងរូបិយវត្ថុតម្កល់របស់ខ្លួន កាលពីជាងមួយឆ្នាំមុននោះ ពេលនេះគេបានបញ្ជាក់ថា លុយយ័នចិន បានក្លាយជាប្រាក់តម្កល់បម្រុងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ហើយ ។

ការបញ្ចូលរូបិយវត្ថុចិនទៅក្នុងប្រាក់តម្កល់របស់ IMF គឺធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០១៦ ដែលវាបានអនុញ្ញាតឲ្យរូបិយវត្ថុយ័នរបស់ចិន ក្លាយជាសមាជិកបន្ថែមថ្មី ទៅក្នុងរូបិយវត្ថុធំទាំង៤ ក្នុងនោះមាន ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់យេនជប៉ុន និងប្រាក់ផោនអង់គ្លេស ។

ការសម្រេចនេះមានន័យថា មូលនិធិ IMF នឹងចាប់ផ្ដើមបើកឲ្យមានការខ្ចីប្រាក់ជាលុយយ័ន ចាប់ពីពេលនេះទៅ ក្នុងករណីប្រើប្រាស់ចាំបាច់ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ហើយនេះជាបំណងមួយរបស់ចិន ដែលតែងតែចង់បង្កើនភាពស្របច្បាប់របស់រូបិយវត្ថុខ្លួន ។

ការបន្ថែមថ្មីនៃរូបិយប័ណ្ណយ័ន ទៅក្នុងប្រាក់បម្រុងរបស់មូលនិធិ IMF នេះ ក៏ជាភស្តុតាងមួយបញ្ជាក់ថា ចិនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រកួតប្រជែងកាន់កាប់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងអាមេរិកដែរ ។

សូមបញ្ជាក់ថា រូបិយវត្ថុសំខាន់ៗដែលមូលនិធិ IMF តម្កល់ទុកប្រើប្រាស់ ក្នុងពេលមានអាសន្ននោះ មានដូចជា ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនជប៉ុន ប្រាក់ដុល្លារកាណាដា និងប្រាក់ដុល្លារអូស្ត្រាលី ហើយពេលនេះបានបន្ថែមប្រាក់យ័នចិនមួយទៀតហើយ ដោយក្នុងចំណោមរូបិយវត្ថុទាំងឡាយខាងលើ ដុល្លារអាមេរិកជារូបិយវត្ថុដែល IMF មានច្រើនជាងគេ ៕
លុយ​យ័ន​ចិន​ក្លាយ​ជា​រូបិយប័ណ្ណ​បម្រុង​នៃ​មូលនិធិ IMF ជា​គូ​ប្រជែង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​នឹង​អាមេរិក

លុយ​យ័ន​ចិន​ក្លាយ​ជា​រូបិយប័ណ្ណ​បម្រុង​នៃ​មូលនិធិ IMF ជា​គូ​ប្រជែង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​នឹង​អាមេរិក

ប្រភព៖ kqube, RT

  • លុយ​យ័ន​ចិន​ក្លាយ​ជា​រូបិយប័ណ្ណ​បម្រុង​នៃ​មូលនិធិ IMF ជា​គូ​ប្រជែង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​នឹង​អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: