ច្រក​នាវាចរណ៍​សំខាន់​បំផុត​មួយ​ក្បែរ​តំបន់​អាស៊ីអាគ្នេយ៍ ក្លាយ​ជា​ទីលាន​សម​យុទ្ធ​កងទ័ព​ជាប់​ឥត​ល្ហែ

ផ្នែកមួយនៃពិភពលោក ស្ថិតនៅក្បែរតំបន់អាស៊ីអាគ្នេយ៍ និងនៅភាគខាងត្បូងប្រទេសចិន ជាច្រកសមុទ្រដ៏សំខាន់បំផុតមួយ ក្នុងការដឹកជញ្ជូនទំនិញទៅពិភពលោកទាំងមូល តែតំបន់នេះ បែរជាត្រូវបានប្រទាញប្រទង់យ៉ាងខ្លាំង ពីសំណាក់មហាយក្សចិន និងប្រទេសផ្សេងៗក្នុងតំបន់ រហូតដល់មានការប្ដឹងផ្ដល់គ្នាឡើងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិប្រទេសហុល្លង់ ។

ច្រក​នាវាចរណ៍​សំខាន់​បំផុត​មួយ​ក្បែរ​តំបន់​អាស៊ីអាគ្នេយ៍ ក្លាយ​ជា​ទីលាន​សម​យុទ្ធ​កងទ័ព​ជាប់​ឥត​ល្ហែ

ត្បិតតែមានការកាត់សេចក្ដីពីតុលាការនោះក្ដី តែចិនដែលជាអ្នកចាញ់ក្ដីនោះ មិនទទួលយកសាលក្រមដែលសម្រេចនោះទេ ហើយនៅតែបន្តទាមទារផ្នែករបស់ខ្លួនដដែល ។ ភាពតានតឹងនៅតែបន្តមាន ហើយវាក៏ក្លាយជាតំបន់ដែលកើតមានសមយុទ្ធយោធាជាបន្តបន្ទាប់មួយ ។

ជាច្រើនសប្ដាហ៍មុននេះ ចិន និងរុស្ស៊ីធ្លាប់បានធ្វើសមយុទ្ធរួមគ្នាមួយ នៅក្នុងសមុទ្រជម្លោះនេះ ហើយអាមេរិក និងហ្វីលីពីន ក៏គ្រោងនឹងធ្វើសមយុទ្ធរួមគ្នាមួយដែរនៅប៉ុន្មានខែខាងមុខ តែស្ថិតក្នុងចន្លោះនេះ បច្ចុប្បន្នមានប្រទេសចំនួន៥ ដែលកំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ដោយក្នុងនោះមាននូវែលហ្សេឡង់ អូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី និងអង់គ្លេស ។

ច្រក​នាវាចរណ៍​សំខាន់​បំផុត​មួយ​ក្បែរ​តំបន់​អាស៊ីអាគ្នេយ៍ ក្លាយ​ជា​ទីលាន​សម​យុទ្ធ​កងទ័ព​ជាប់​ឥត​ល្ហែ

វាជាសមយុទ្ធរយៈពេល៣សប្ដាហ៍ មានឈ្មោះថា “Exercise Bersama Lima” មានការចូលរួមពីសំណាក់កងទ័ពជើងទឹក ជើងគោក និងកងទ័ពអាកាសជាដើម ដោយសមយុទ្ធនេះ គឺរៀបចំឡើងដោយសិង្ហបុរី ក្នុងគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ និងបញ្ចៀសគ្រោះមហន្តរាយផ្សេងៗ ។

ដូចគ្នានេះឥណ្ឌូណេស៊ីក៏មានគម្រោងចង់ធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ក្នុងសមុទ្រចិនខាងត្បូងដែរ ។ ដោយឡែកចិនឯណោះវិញ បានបង្កើនវត្តយោធាជាច្រើនក្នុងតំបន់នោះ ដោយបញ្ជូននាវាល្បាតដែនសមុទ្រ (បំពាក់អាវុធធុនធ្ងន់) ឲ្យទៅល្បាតផ្លូវនាវាចរណ៍ដឹកទំនិញ ។ សូមរម្លឹកថា ប្រទេសដែលស្ថិតក្នុងជម្លោះតំបន់សមុទ្រចិនខាងត្បូងនេះ មានទាំងអស់៦ ដូចជា ចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ។

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយក្នុងចំណោមផ្លូវនាវាចរណ៍ឯទៀត សម្រាប់ដឹកទំនិញចេញចូល មានតម្លៃស្មើនឹង៥ពាន់ពាន់លានក្នុងមួយឆ្នាំៗ ហើយមិនត្រឹមតែប៉ុណ្ណោះ វានៅមានសម្បត្តិធម្មជាតិដ៏មហាសាល នៅក្រោមបាទសមុទ្រទៀត ដោយវាជាប្រភពឧស្ម័ន និងប្រេងជាដើម ៕
ប្រភព៖ kqube, IBT

  • ច្រក​នាវាចរណ៍​សំខាន់​បំផុត​មួយ​ក្បែរ​តំបន់​អាស៊ីអាគ្នេយ៍ ក្លាយ​ជា​ទីលាន​សម​យុទ្ធ​កងទ័ព​ជាប់​ឥត​ល្ហែ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: