រុស្ស៊ី​ និង​ អាមេរិក​ ឈ្លោះ​គ្នា​លើក​នេះ​ដល់​ថ្នាក់​ប្រកាស​ឈប់​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​

រុស្ស៊ី​ និង​ អាមេរិក​ ឈ្លោះ​គ្នា​លើក​នេះ​ដល់​ថ្នាក់​ប្រកាស​ឈប់​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​
ក្រោមកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងឆ្នាំ ២០០០ អាមេរិក និង រុស្ស៊ី ប្រទេសនីមួយៗត្រូវបំផ្លាញសារធាតុ ប្លុយតូញ៉ូម ៣៤ តោន ដែលជាផ្នែកមួយនៃនយោបាយកាត់បន្ថយអាវុធនុយក្លេអ៊ែរ ។ ក្រសួងការបរទេស អាមេរិក ឲ្យដឹងថា សារធាតុ ប្លុយតូញ៉ូម ៦៤ តោន ដែលប្រទេសទាំងពីរត្រូវបំផ្លាញ អាចផលិតអាវុធនុយក្លេអ៊ែរចំនួនមួយម៉ឺន ៧ ពាន់ ។

ប៉ុន្តែកាលពីថ្ងៃច័ន្ទ ម្សិលមិញ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសផ្អាក ឈប់អនុវត្តកិច្ចព្រមព្រៀងជាមួយ សហរដ្ឋអាមេរិក អំពីការកាត់បន្ថយបរិមាណសារធាតុប្លុយតូញ៉ូម ដែលប្រើប្រាស់សម្រាប់ផលិតអាវុធ ជាសញ្ញាបង្ហាញថា ប្រទេស រុស្ស៊ី មានបំណងប្រើប្រាស់នយោបាយលុបបំបាត់អាវុធនុយក្លេអ៊ែរ ធ្វើជាលក្ខខណ្ឌនៅក្នុងជម្លោះជាមួយ សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងប្រទេស អ៊ុយក្រែន និង ស៊ីរី ។

លោក ពូទីន បន្ទោស អាមេរិក ថា បានបង្កើតឲ្យមានការគំរាម ចំពោះស្ថិរភាព តាមរយៈសកម្មភាពអមិត្តជាច្រើន ដែល អាមេរិក ទៅលើប្រទេស រុស្ស៊ី ក្នុងនោះមានទណ្ឌកម្មប្រឆាំង រុស្ស៊ី ជាដើម ហើយទីក្រុង មូស្គូ ដាក់លក្ខខណ្ឌជាមុន ជាមួយនឹង អាមេរិក មុនពេលបន្តអនុវត្តកិច្ចព្រមព្រៀងនោះឡើងវិញ ។

ការផ្អាកកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ រុស្ស៊ី ធ្វើឡើងភ្លាមៗក្រោយពី អាមេរិក ប្រកាសផ្អាកកិច្ចពិភាក្សាស្ដីអំពីបញ្ហាបទឈប់បាញ់ក្នុងប្រទេស ស៊ីរី ដោយរដ្ឋបាលលោក អូបាម៉ា បន្ទោសទីក្រុង មូស្គូថា គ្មានចេតនាចង់ផ្អាកការប្រយុទ្ធគ្នាក្នុងប្រទេស ស៊ីរី ហើយបានបញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បែកកាន់តែខ្លាំងទៅលើតំបន់ក្រុមឧទ្ទាម បន្ទាប់ពីបទឈប់បាញ់ដួលរលំ ។

ប្រភព៖ Reuters , kqube

  • រុស្ស៊ី​ និង​ អាមេរិក​ ឈ្លោះ​គ្នា​លើក​នេះ​ដល់​ថ្នាក់​ប្រកាស​ឈប់​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: