សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់

6 Videos


ពេជ្រ សោភា តារាចម្រៀងចាស់ឆ្នាំជ្រកក្នុងទ្រនំផលិតកម្មហង្សមាស និង ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The Voice Cambodia ពីរដូវកាលដែលកន្លងទៅថ្មីៗនេះ បានធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហោះសារមួយឃ្លាដែលបង្កប់នូវពាក្យពេចន៍ចម្លែកៗជាច្រើន ។

សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់

ពេជ្រ សោភា បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយនាងបានបរិយាយពាក្យពេចន៍ប្លែកៗជាច្រើនធ្វើឲ្យអ្នកលេងក្នុងសង្គមហ្វេសប៊ុកក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ពេជ្រ សោភា បាននិយាយថា «សុំទោសផងបង ជូនពរឲ្យបងសុខសប្បាយតាមផ្លូវ ខ្ញុំមិនអាចទទួលយកការស្រឡាញ់បងបានទេ អរគុណគ្រប់រឿងរ៉ាវដែលកន្លងមក បងជាមនុស្សល្អ លាហើយពួកយើងបានត្រឹមជាមិត្ត សង្ឃឹមថាបងនឹងជួបមនុស្សល្អ » ។

សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់

តាមរយៈសារប៉ុន្មានឃ្លាខាងលើនេះ គឺហាក់បីដូចជា ពេជ្រ សោភា កំពុងតែមានបុរសម្នាក់តាមស្រឡាញ់ ហើយនាងបែរជាបដិសេធស្នេហ៍ចំពោះបុរសនោះទៅវិញ តែទោះជាយ៉ាងណានៅឃ្លាចុងក្រោយនៃសារនេះ អ្នកនាងបាន បញ្ជាក់យ៉ាងច្បាស់ថា «ពួកយើងបានត្រឹមតែជាមិត្ត សង្ឃឹមថាបងនឹងបានជួបមនុស្សល្អ» ។

សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់

គួរបញ្ជាក់ថា ទោះបីជាតារាចម្រៀងរូបនេះ មានបញ្ហាខ្លះៗជំវិញរឿងរាវស្នេហារបស់ខ្លួនក៏ពិតមែន ប៉ុន្តែ ចំពោះសារចម្លែកៗបែបនេះ មិនត្រូវបាននាងលើកយកមកលាតត្រដាងឡើង ទើបតែពេលនេះ នាងបែរជា បង្ហោះសារបែបនេះឡើងដែលធ្វើឲ្យទស្សនិកជនមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយចូលចុចចែករំលែក និង ខំមិនយ៉ាងច្រើន ៕  ជួន នូវ

សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់សារចម្លែកប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់