ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !

6 Videos


អតីតតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុកលោក ញឹម ចំរើន ត្រៀមចូលរោងការនៅក្នុងខែវិច្ឆិកាខាង មុខនេះ។នៅពេលនេះដែរ លោកនិងអនាគតភរិយាបានរៀបចំរួចរាល់អស់ហើយ សូម្បីតែការថតរូបPre Wedding ។ តោះមើលរូបថតរបស់ញឹម ចំរើនក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរជាកូនកម្លោះ តើសង្ហារ និង បែ្លកយ៉ាងណាដែរ ? ។

ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !

លោក ញឹម ចំរើន ត្រៀមចូលរោងការនៅដើមខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពីបានភ្ជាប់ពាក្យអស់រយៈពេលជាច្រើនខែមកនោះ។ពេលនេះលោកបានរៀបចំកក់ទីតាំងសម្រាប់ទទួលភ្ញៀវរូចរាល់អស់ហើយ ។ បើតាមគម្រោង លោករៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងសមរម្យនិងមានការអញ្ជើញភ្ញៀវក្នុងនិងក្រៅសិល្បៈ មកចូលរួម។អនាគតភរិយារបស់ ញឹម ចំរើន ត្រូវជាក្មួយរបស់តារាកំប្លែង ស៊ុន ណារីម៉ូនីកា ។

ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !

លោក ញឹម ចំរើន ធ្លាប់ជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មរ៉ុក ដែលបទចម្រៀងរបស់លោកទទួល បានការពេញនិយមស្តាប់ពីសំណាក់យុវវ័យមានដូចជាបទ«លួចស្នេហ៍» និងបទ «មិនប្រកាសសង្គ្រាមទេ អូន»។ ក្រោយពីផលិតកម្មរ៉ុកបានផ្អាក លោក ញឹម ចំរើន មិនសូវមានសកម្មភាពថ្មីៗនៅក្នុងសិល្បៈឡើយ  តែកន្លងមកនេះ លោកបានលេចមុខនៅក្នុងផលិតកម្មថ្មីមួយ ជាមួយការបដិសេធមិនទទួលច្រៀងបទចម្លងពីបរទេស ៕ ចេនី

ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !ម្ចាស់បទ «មិនប្រកាសសង្គ្រាមទេអូន» ចូលរោងការខែវិច្ឆិកា !