ក្រុមបាល់ទាត់ប្រេស៊ីលនឹងប៉ះអាល្លឺម៉ង់នៅវគ្គផ្ដាច់ Rio Olympics តើប្រិយមិត្តយល់ថាមួយណានឹងឈ្នះមេដាយមាស ?

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ Rio Olympics នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះហើយដោយក្នុងនោះក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីល ( U23 ) នឹងត្រូប្រកួតជាមួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ( U23 ) ។

សម្រាប់ប្រេស៊ីល ( U23 ) មុននឹងឡើងមកដល់វគ្គនេះពួកគេបានយកឈ្នះដោយលទ្ធផល៦ទល់នឹង០ទៅក្រុមហុងដូរ៉ាសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលដែលអាល្លឺម៉ង់ ( U23 ) ឯណោះវិញបានយកឈ្នះ២ទល់នឹង០លើក្រុមនីហ្សេរីយ៉ា ។

យ៉ាងណាអ្វីដែលធ្វើគ្រប់គ្នាចាប់អារម្មណ៍ចំពោះគូផ្ដាច់ព្រ័ត្រនេះគឺកាលពី World Cup 2014 ក្រុមឈុតធំអាល្លឺម៉ង់ធ្លាប់យកឈ្នះយ៉ាងចាស់ដៃ៧ទល់នឹង១លើប្រេស៊ីលនៅក្នុងទឺកដី Rio របស់ប្រេស៊ីលនេះដែរ ដូចនេះគ្រប់កំពុងរង់ចាំមើលថាតើប្រេស៊ីល ( U23 ) អាចស្ដារមុខឲ្យក្រុមដោយផ្ដួលអាល្លឺម៉ង់ ( U23 ) ឬយ៉ាងណា ។

ប្រភព ៖

  • ក្រុមបាល់ទាត់ប្រេស៊ីលនឹងប៉ះអាល្លឺម៉ង់នៅវគ្គផ្ដាច់ Rio Olympics តើប្រិយមិត្តយល់ថាមួយណានឹងឈ្នះមេដាយមាស ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: