បើ​សិន​ជា ​Windows Phone មាន​រូប​រាង​ប្រណិត​ចង់​បាន​វា​អត់​?​

បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​អំពី​ការ​ធ្លាក់​ចុះ​ក៏​ដូច​ជា​ការ​បរាជ័យ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​Windows នៅ​លើ​ស្មាតហ្វូន​យ៉ាង​ណា​ក្តី​។ ស្រាប់​តែ​ពេល​នេះ​ ក្រុមហ៊ុន​VAIO​របស់​ជប៉ុន​ បាន​បញ្ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ដែល​ដំណើរ​ការ​ដោយ​Windows ដែល​ធ្វើ​អោយ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ចំពោះ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

បើ​ទោះ​ជា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​Windows​ក៏​ពិត​មែន​ VAIO Phoneមិន​មែន​ជា​ ស្មាត​ហ្វូន​ដែល​ធ្វើ​ពី​ប្លាស្ទិក​ដូច​ត្រកូល​Lumia ​របស់​ Microsoft​ ឡើយ​។ តួ​ខ្លួន​ស្រោប​ដោយ​​លោហៈ​ ពណ៌​ទឹក​ប្រាក់​ និង​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ​ 5.5​ អ៊ីញ​ កម្រិត​1080p, កាមេរ៉ា 13M,  រួម​ជាមួយ​រ៉េម​ទំហំ​ ​3GB​និង​ Chip Snapdragon 617 បាន​ធ្វើ​អោយ​VIAO Phone ស្ថិត​នៅ​ក្នុង​ ស្មាតហ្វូន​លំដាប់​មធ្យម​មួយ​នា​ពេល​បច្ចុប្បន្ន​។

VIAO​ នឹង​ចេញ​លក់​ស្មាតហ្វូន​ថ្មី​នេះ​នា​ខែ​មេសា​ខាង​មុខ​ក្នុង​តម្លៃ​ ប្រមាណ​424​ ដុល្លារ​ដែល​ជា​​ដំបូង​វា​សម្រាប់​តែ​លក់​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​៕

Source :

  • បើ​សិន​ជា ​Windows Phone មាន​រូប​រាង​ប្រណិត​ចង់​បាន​វា​អត់​?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: