កម្មករ​ប្រមូល​សំរាម​ស៊ិន​ទ្រី​ម្នាក់ ត្រូវ​ឡាន​បុក​ស្លាប់

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៤ តុលា ២០១៦ ស្ថិតត្រង់ចំណុចផ្លូវខ្សែរថភ្លើង (ភ្នំពេញ-កំពត) លើផ្លូវលេខ១២៣K (អូរដឹមកប់ស្រូវ) ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះយ៉េង ង៉ែត អាយុ២៣ឆ្នាំ ជាកម្មករស៊ិនទ្រី ចំណែកឯអ្នកបើករថយន្តបង្កឈ្មោះប៉ាក់ ពេជ្រ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងវែង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បើករថយន្តពាក់ស្លាកលេខកំពង់ស្ពឺ 3A-0809 បានព្យាយាមបើក តែត្រូវឃាត់បាន។

មុនពេលកើតហេតុ រថយន្តប្រមូលសំរាមស៊ិនទ្រី ដែលមានកម្មករងគ្រោះ បានដើរយកសំរាមតាមផ្ទះ ក្រោយពីភ្ជុំបិណ្ឌរួច ក្នុងដំណើរពីជើង ទៅត្បូង ។ លុះដើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កខាងលើ បោះពួយយ៉ាងលឿន បានបុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលស្លាប់ភ្លាមៗតែម្តង ៕

កម្មករ​ប្រមូល​សំរាម​ស៊ិន​ទ្រី​ម្នាក់  ត្រូវ​ឡាន​បុក​ស្លាប់