រដ្ឋ​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី Asian Beach Games និពន្ធដោយ : អ៊ឹង ចំរើន       October-04-2016, 8:39 pm         201

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋ​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី Asian Beach Games​កម្ពុជា ឈ្នះ​មេដាយ​សរុប​២១​ក្នុងនោះ មាន​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ពី​ព្រឹត្តិការណ៍ Asian Beach Games លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។ ជោគជ័យ​ដ៏​ធំធេង​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ជ័យលាភី ទៅតាម​ការចែង​ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣ ។​

Asian Beach Games គឺជា​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី ហើយ​ជ័យលាភី​ដែល​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ដែល​រៀបចំ និង​ចាត់ចែង​ដោយ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ត្រូវ​ទទួល​រង្វាន់​ដែលមាន​ចែង​ក្នុង​អនុក្រឹត្យ​ចុះ​កាលពី​ឆ្នាំ​២០១៣ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

រដ្ឋ​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី Asian Beach Games និពន្ធដោយ : អ៊ឹង ចំរើន       October-04-2016,  8:39 pm         201

​អនុក្រឹត្យ​ស្តីពី​ការផ្តល់ប្រាក់​រង្វាន់​ចំពោះ​ជ័យលាភី និង​ប្រាក់ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ក្នុងការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ ត្រង់​ជំពូក​ទី​ពីរ​ចែងថា ជ័យលាភី​ពី​ការប្រកួត​កីឡា​អាស៊ី រួមមាន ជ័យលាភី​មេដាយមាស​ម្នាក់ៗ​ទទួលបាន​៨០​លាន​រៀល មេដាយប្រាក់​បាន​៤០​លាន​រៀល និង​មេដាយ​សំរឹទ្ធ បាន​២៤​លាន​រៀល​។​

​ចំពោះ​ការប្រកួត​កីឡា​ជា​ក្រុម ប្រាក់រង្វាន់​ជ័យលាភី​ជា​ក្រុម​ត្រូវ​ផ្តល់​ឲ្យ​សម្រាប់​ជ័យលាភី​ម្នាក់ៗ គុណ​នឹង​ចំនួន​អត្ត​ព​លិ​ក​។ គ្រូបង្វឹក​ត្រូវ​ទទួល​ប្រាក់រង្វាន់​ស្មើនឹង​ប្រាក់រង្វាន់​ជ័យលាភី​ដែល​ទទួលបាន​មេដាយ​ខ្ពស់​ជាងគេ ខណៈ​គ្រូ​ជំនួយ​បាន​ចំនួន​៧០​ភាគរយ​នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​។​

​កាលពី​ឆ្នាំ​២០១៤ កីឡាការិនី​ចំបាប់ នី សំណាង ជា​អត្ត​ព​លិ​ក​ទីមួយ​ដែល​ទទួលបាន​មេដាយ​ពី​កីឡា​អាស៊ី​តំបន់ឆ្នេរ​នៅ​ប្រទេស​ថៃ​។ នី សំណាង និង​លោក ធិ​ន វិចិត្រ ដែលជា​គ្រូបង្វឹក​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន​២៤​លាន​រៀល​ពី​រដ្ឋាភិបាល ក្រោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​។​

​សម្រាប់​ព្រឹត្តិការណ៍ Asian Beach Games លើក​ទី​៥​នេះ រដ្ឋាភិបាល​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ក្នុង​ទំហំ​ដ៏​ច្រើន ចំពោះ​ការ​ដណ្តើមបាន​មេដាយ​សរុប​២១​ក្នុងនោះ មាន​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ដែល​នាំ​ឲ្យ​កម្ពុជា​ឈរលើ​ចំណាត់ថ្នាក់​ទី​៦​ក្នុងចំណោម​៤៥​ប្រទេស​ដែល​បាន​ចូលរួម (​រួមបញ្ចូល​ទី​អត្ត​ព​លិ​ក​ឯករាជ្យ​)​។​

រដ្ឋ​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី Asian Beach Games និពន្ធដោយ : អ៊ឹង ចំរើន       October-04-2016,  8:39 pm         201

​កីឡា​៣​ប្រភេទ​ដែល​បានឈ្នះ​មេដាយ​ពី Asian Beach Games នៅ​ដា​ណា​ង រួមមាន កីឡា​ប៉េតង់​ឆ្នេរ​ខ្សាច់ (​មាស​៣ ប្រាក់​១ និង​សំរិទ្ធ​៣) កីឡា​វូ​វី​ណា​ម (​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៤) និង​កីឡា​ល្បុក្កតោ (​មាស​១ ប្រាក់​៤ និង​សំរឹទ្ធ​២)​។​

​បើ​គិត​ជា​គ្រឿង​មេដាយ​នីមួយៗ​ដែល​កម្ពុជា​ទទួលបាន​ពី​វិញ្ញាសា​ឯកត្តជន និង​ជា​ក្រុម គឺមាន​រហូតដល់​ទៅ​៤២​គ្រឿង ក្នុងនោះ ការ​ឈ្នះ​មេដាយមាស​៦​វិញ្ញាសា ស្មើនឹង​ការទទួលបាន​១៦​គ្រឿង មេដាយប្រាក់​៦​វិញ្ញាសា​ស្មើ​៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​៩​វិញ្ញាសា ស្មើ​១៩​គ្រឿង ខណៈ​កីឡាករ កីឡាការិនី​មួយចំនួន​ទទួលបាន​មេដាយ​លើសពី​១​គ្រឿង​។​

​ដោយសារ​ប្រាក់រង្វាន់​ត្រូវបាន​បែងចែក​ទៅតាម​ចំនួន​អត្ត​ព​លិ​ក ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​សរុប​២០១៦​លាន​រៀល​សម្រាប់​អត្ត​ព​លិ​ក ក្នុងនោះ ១២៨០​លាន​រៀល​សម្រាប់​មេដាយមាស ២៨០​លាន​រៀល​សម្រាប់​មេដាយប្រាក់ និង​៤៥៦​លាន​រៀល សម្រាប់​មេដាយ​សំរឹទ្ធ​។​

​ចំពោះ​គ្រូបង្វឹក យោងតាម​លិខិត​ឧទ្ទេសនាម​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៨ ខែកក្កដា កីឡា​ប៉េតង់ មាន​លោក សុខ ម៉ុង ជា​គ្រូបង្វឹក​ផ្នែក​នារី លោក អ៊ឹម ផាត ជា​គ្រូបង្វឹក​ផ្នែក​បុរស​។ កីឡា​ល្បុក្កតោ មាន​លោក អ៊ុង ដា​រិ​ទ្ធ ជា​គ្រូបង្វឹក រីឯ​កីឡា​វូ​វី​ណា​ម មាន​លោក ទេព ជីវ​សុខុម ជា​គ្រូបង្វឹក អ្នកស្រី ណាំង វិ​ល័យ ជា​គ្រូ​ជំនួយ​។​

​កីឡា​ទាំងបី​ប្រភេទ សុទ្ធតែ​ដណ្តើមបាន​មេដាយមាស ដូច្នេះ​មានន័យថា លោក សុខ ម៉ុង លោក អ៊ឹម ផាត លោក អ៊ុង ដា​រិ​ទ្ធ និង​លោក ទេព ជីវ​សុខុម ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់ៗ​ចំនួន​៨០​លាន​រៀល  ដោយ​សរុប​មាន​ចំនួន​៣២០​លាន​រៀល​។ រីឯ​អ្នកស្រី ណាំង វិ​ល័យ ត្រូវ​ទទួលបាន​៥៦​លាន​រៀល ដែល​ស្មើ​៧០​ភាគរយ​នៃ​ប្រាក់រង្វាន់​ដែល​លោក ទេព ជីវ​សុខុម ទទួលបាន​។​

រដ្ឋ​ត្រូវ​ត្រៀម​ប្រាក់រង្វាន់​ជិត​៥៨​ម៉ឺន​ដុល្លារ​សម្រាប់​ជ័យលាភី Asian Beach Games និពន្ធដោយ : អ៊ឹង ចំរើន       October-04-2016,  8:39 pm         201

​សរុប​ទាំង​ប្រាក់រង្វាន់​អត្ត​ព​លិ​ក (២០១៦​លាន​រៀល​) គ្រូបង្វឹក (៣២០​លាន​រៀល​) និង​គ្រូ​ជំនួយ (៥៦​លាន​រៀល​) គឺមាន​រហូតដល់​ទៅ​២៣៩២​លាន​រៀល ដែល​ជិត​ស្មើ​៥៨​ម៉ឺន​ដុល្លារ​អាមេរិក​។​

​កីឡាករ​វូ​វី​ណា​ម លី បូរ៉ា​មី បាន​មេដាយ​៣​តែម្នាក់ឯង​ក្នុងនោះ​មាន មាស​២ សំរឹទ្ធ​១ ។ កីឡាករ សាន សុជាតិ បាន​មេដាយមាស​១ និង​សំរឹទ្ធ​២ កីឡាការិនី ពៅ សុខា និង​កីឡាករ ប្រាក់ សុវណ្ណនី ឈ្នះ​មេដាយមាស​ម្នាក់​១ សំរឹទ្ធ​ម្នាក់​១ ។​

​កីឡាករ ជ្រិ​ន ប៊ុនឡុង បាន​មេដាយប្រាក់​១ សំរឹទ្ធ​២ កីឡាករ ជិន ពិសិដ្ឋ បាន​មេដាយប្រាក់​១ សំរឹទ្ធ​១ និង​កីឡាករ កើត សុភ័ក្ត្រ បាន​មេដាយ​សំរឹទ្ធ​២ ៕

​ប្រភព​រូបថត​៖ NOCC