លោក Duterte បង្កើន​ប្រាក់​លើកទឹកចិត្ត​ដល់​កងទ័ព​និង​ប៉ូលិស ខណៈ​ការបង្ក្រាប​គ្រឿងញៀន​កំពុង​បន្ត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-04-2016, 8:19 pm         443

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte បង្កើន​ប្រាក់​លើកទឹកចិត្ត​ដល់​កងទ័ព​និង​ប៉ូលិស ខណៈ​ការបង្ក្រាប​គ្រឿងញៀន​កំពុង​បន្ត​​បុរស​ខ្លាំង​ហ្វីលីពីន លោក Rodrigo Duterte បានសម្រេច​បង្កើន​ប្រាក់​លើកទឹកចិត្ត និង​ប្រាក់​សម្រាប់​ប្រយុទ្ធ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​រួមទាំង​កងកម្លាំង​ប៉ូលិស​ផងដែរ​។ ការបង្កើន​ប្រាក់​លើកទឹកចិត្ត​នេះ គឺ​ដើម្បី​បំពេញ​ការសន្យា​របស់លោក ដែល​ចង់​ឲ្យ​កងកម្លាំង​ហ្វីលីពីន មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ថែមទៀត ស្របពេល​ដែល​លោក​ក៏​បង្កើន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​ដែរនោះ​។

សូមស្ដាប់ពត៌មានលម្អិត៖

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានចេញ​បញ្ជា​ប្រតិបត្តិ (Executive Order) ដោយ​បង្កើន​ប្រាក់រង្វាន់​សម្រាប់​មន្ត្រី​យោធា និង​មន្ត្រីប៉ូលិស​ទាំងអស់ ទៅតាម​ពាក្យសម្ដី​របស់លោក ដែល​សន្យា​ផ្ដល់​ឲ្យ​ពួកគេ ដើម្បី​សម្រាល​ជីវភាព​របស់​កងកម្លាំង​ទាំងអស់​។ លោក Duterte បានសម្រេច​ដូចនេះ បើទោះជា​មានការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​របស់លោក មិនមាន​ថវិកា​គ្រប់គ្រាន់​ក៏ដោយចុះ​។

​បើតាម​បទបញ្ជា​លេខ EO 03 ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកញ្ញា ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ទាហាន​និង​ប៉ូលិស​សម្រាប់​ការប្រយុទ្ធ នឹងត្រូវ​បង្កើន​ដល់​៣០០០​ពឺ​សូ​ក្នុង​មួយខែ ដែល​ស្មើនឹង​៦២​ដុល្លារ​។ បើតាម​សារព័ត៌មាន Inquirer ជាមួយ​ការបង្កើន​ទឹកប្រាក់​នេះ ទឹកប្រាក់ ចំណាយ​លើ ការ ប្រយុទ្ធ​របស់​ទាហាន បាន​កើនឡើង​ចំនួន​៦​ដង ដោយ​ពីមុន​ទទួល​តែ​៥០០​ពឺ​សូ​ប៉ុណ្ណោះ​។ ចំណែក ឯ​ប៉ូលិស ត្រូវបាន​បង្កើន​ចំនួន​៩​ដង នៃ​ទឹកប្រាក់​ពីមុន ដែល​ទទួល​បានតែ​៣៤០​ពឺ​សូ​។

«​ការបង្កើន​ទឹកប្រាក់​នេះ គឺជា​រឿង​បន្ទាន់ ដើម្បី​ជួយ​ដល់​លក្ខខណ្ឌ​រស់នៅ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ ដែល​រួមចំណែក​ក្នុង​ការកម្ទេច​ការគំរាមកំហែង​មកលើ​សន្តិសុខ​ជាតិ និង​ការរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន Duterte ដែល​កំពុងតែ​បង្កើន​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​ដែរនោះ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ទាហាន​សប្បាយ​ចិត្តខ្លាំង​។

​បន្ថែម​ពីលើ​ការបង្កើន​ទឹកប្រាក់​លើ​ការប្រយុទ្ធ ទឹកប្រាក់​លើកទឹកចិត្ត​សម្រាប់​កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​បាន​ដំឡើង​ពីរដង​ដែរ​។ យ៉ាងណាក្ដី ការ​រ​បង្កើន​ទឹកប្រាក់​លើក​ចិត្ត​នេះ ធ្វើ​តែ​ចំពោះ​បេសកកម្ម​ពិសេស និង​សម្រាប់តែ​ទាហាន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បេសកកម្ម​ពិសេស​ប៉ុណ្ណោះ មិនមែន​កងកម្លាំង​ទាំងអស់​ឡើយ​។​

​តាមពិតទៅ លោក​ប្រធានាធិបតី Duterte បាន​សន្យា​ដំឡើង​ប្រាក់ខែ​ពីរដង​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅ​ខែធ្នូ ដោយ​មិន​ខ្វល់​ពី​ការបារម្ភ​លើ​កង្វះ​ថវិកា​ឡើយ​។ ហើយ​នេះ​ក៏​ជាការ​សន្យា​របស់លោក អំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ផងដែរ​។ លោក Duterte ដែល​ឡើងកាន់តំណែង​ទើបបាន​បី​ខែ​នោះ ហាក់​មាន​ទំនាក់ទំនង​ល្អជា​មួយ​យោធា ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ដោយ​លោក​បាន​ទស្សនកិច្ច​មូលដ្ឋាន​យោធា​ជាច្រើន​កន្លែង​ដែរ​៕