ហាម​មិន​ឲ្យ​ប្រពន្ធ​លេងបៀ​ផឹកស្រា​មិន​ឈប់​យក​ឥដ្ឋ​ដេញ​គប់​ប្រពន្ធ ត្រូវ​ប្រពន្ធ​ទាញ​កាំបិទ​កាប់​ឲ្យ​របួសធ្ងន់​

ខេត្តព្រះសីហនុ៖ បុរសជាប្តីត្រូវប្រពន្ធយកកាំបិតប៉័ងតោកាប់ចំនួន២កាំបិតចំកដៃ និងស្មារបួសធ្ងន់ បន្ទាប់ពីរករឿងប្រពន្ធបានធ្វើឲ្យបាត់ទូរស័ព្ទដៃ១គ្រឿងយកដុំឥដ្ឋដេញគប់ប្រពន្ធហើយប្រពន្ធទ្រាំមិនបាន ក៏ទាញកាំបិតអ្នកជិតខាងកាប់វិញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ និង០០នាទីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ស្កាត់លេខ៣ ក្រុង -ខេត្តព្រះសីហនុ។

ka-04-10-2016-02

សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣បានឲ្យដឹងថា បុរសរងគ្រោះដែល ត្រូវប្រពន្ធដេញកាប់នោះមានឈ្មោះ អ៊ុយ ផានិត អាយុ៤០ឆ្នាំ មានមុខរបរចុះទូកក្តាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ រីឯស្ត្រីជាអ្នកបង្កមានឈ្មោះ ពេជ្រ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានកូនស្រីម្នាក់ មានទីលំនៅក្នុងភូមិ៣ស្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានយកកាំបិតប៉័ងតោ ដេញកាប់ផ្អើលពេញភូមិ បណ្តាលឲ្យប្តីរងរបួសធ្ងន់ (ដាច់សរសៃករដៃ និងស្មារខាងឆ្វេងមួយកាំបិត) ហូរឈាមសន្លប់ស្តូកស្តឹង។

ជុំវិញបញ្ហាដេញកាប់ប្តីនេះស្ត្រីជាជបសង្ស័យ បានរៀបរាប់ថា មូលហេតុដែលរូបគាត់ដេញកាប់ប្តីនាពេលនេះ គឺ មកពីរូបគាត់ធ្វើឲ្យបាត់ទូរស័ព្ទតម្លៃជាង១០ដុល្លា ហើយប្តីបានរករឿងឈ្លោះ រហូតយកដុំឥដ្ឋដេញគប់មកលើរូបគាត់ ទើបគាត់ទ្រាំពុំបាន ក៏ទាញកាំបិតអ្នកជិតខាងកាប់វិញតែម្តង។

20161002_133456

ចំណែកបុរសរងគ្រោះបានឲ្យដឹងដែរថា នៅថ្ងៃកើតហេតុប្រពន្ធរបស់គាត់ បានចេញពីផ្ទះមកផឹកស៊ី និងលេងបៀរហូតបាត់ទូរស័ព្ទដៃ នៅផ្ទះអ្នកជិតខាង រហូតស្រវឹងជោគជាំ ឃើញដូចនេះគាត់ក៏បានទៅហាមឲ្យឈប់ផឹក ប៉ុន្តែត្រូវប្រពន្ធគាត់ជេរគាត់ ទើបទំនាស់ ពាក្យសំដីបានកើតឡើង រហូតប្រពន្ធគាត់ដេញកាប់មកលើរូបគាត់ ឯរូបគាត់ក៏បានទាញដុំឥដ្ឋគប់វិញតែម្តងតែគាត់បានរងរបួស បន្ទាប់មកត្រូវបានអ្នកជិតខាងហៅរថយន្តពេទ្យដឹកមកកាន់គ្លីនិកឯកជនសង្គ្រោះ ។

បច្ចុប្បន្នស្ត្រីបង្ក ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ក្រុង ឯបុរសជាប្តីកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនសេតេ ក្រុងព្រះសីហនុ៕ សមុទ្រខៀវ

20161002_132829