ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)

6 Videos


នៅត្រឹមវគ្គ Theater Round ជុំទី ១ បេក្ខជនដែលធ្លាប់បានក្រឡុកគណៈកម្មការ និង បង្កបរិយាកាសសប្បារីករាយពេញស្ទូឌីយោកាលពីវគ្គ Judge Audition ឌី សុពល បានអស់ឱកាសដណ្តើមពានពីកម្មវិធី Cambodian Idol រដូវកាលទី ២ ដោយសាររូបគេធ្វើមិនបានល្អ ។

ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)

នៅសប្តាហ៍ Theater Round ជុំទី ១ ដែលធ្វើឡើងនៅលើឆ្នេរខ្សាច់សក្បុសនាខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅនេះ បេក្ខជន ឌី សុពល ធ្វើមិនបានល្អឡើយ ដោយសារភ្លេចប៉ារូលច្រៀង ដែលធ្វើឱ្យគេអស់ឱកាសត្រឹមវគ្គនេះក្នុងការដណ្តើមយកពានពីកម្មវិធីបានដូចក្នុងក្តីស្រមៃឡើយ ។ តាមរយៈការធ្វើមិនបានល្អនៅក្នុងយប់នោះ បេក្ខជន ឌី សុពល ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយណាស់ដែរ ដែលខ្លួនធ្វើឱ្យបាត់បង់ឱកាសដ៏កម្រនេះ ។

ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)

គួររំឭកដែរថា ឌី សុពល គឺជាបេក្ខជនមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីវគ្គ Judge Audition ។ កាលណោះ ឌី សុពល បានជ្រើសរើសយកបទ «អូនអ៊ូក» មកបង្ហាញពីសមត្ថភាពសំឡេងរបស់ខ្លួន ដោយគេទទួលបាន «Yes» បួនពីគណៈកម្មការ មិនតែប៉ុណ្ណោះគេថែមទាំងធ្វើឱ្យលោក ព្រាប សុវត្ថិ ឡើងច្រៀងឆ្លើយឆ្លងជាមួយគេទៀតផង ៕ សាកល

ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)ឌី សុពល ដែលក្រឡុកគណៈកម្មការតាមរយៈបទ «អូនអ៊ូក» អស់ឱកាសដណ្តើមពានហើយ! (មានវីដេអូ)