​Quote ទាំង​៧​ដ៏​មាន​តម្លៃ​របស់​ Muhammad Ali ដែល​អ្នក​គួរ​អាន​

ថ្ងៃទី០៣ខែមិថុនាម្សិល១ថ្ងៃមិញនេះជាថ្ងៃដែលក្រៀមក្រំមួយដែលពិភពលោកបានបាត់បង់ដ៏ប្រដាល់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រប្រដាល់ គឺលោក Muhammad Ali ។ ត្បិតតែគាត់ចែកឋានមែន តែភាពក្លាហាននិងអស្ចារ្យរបស់គាត់នៅតែធ្វើឲ្យពិភពលោកចងចាំមិនភ្លេច ក្នុងនោះពួកយើងបានដកស្រង់សំដីដ៏មានតម្លៃរបស់គាត់និយាយពីការតស៊ូនិងជោគជ័យក្នុងជីវិតដល់មិត្តអ្នកអានទាំងអស់គ្នា ៖

១.I Hated Every Minute of Training But I Said, ”Don’t Quit. Suffer now And Live the rest of your life as Champion”

ខ្ញុំស្អប់គ្រប់នាទីនៅពេលដែលធ្វើការហ្វឹកហាត់ម្តងៗ តែខ្ញុំបាននិយាយ(ប្រាប់ខ្លួនឯង)ថា ”កុំបោះបង់ សុខចិត្តឈឺចាប់ឬហត់ថ្ងៃនេះ ហើយ(ដើម្បី)ថ្ងៃមុខតទៅ រស់នៅក្នុងនាមជាម្ចាស់ជើងឯក” ។

២.Don’t Count the days. Make the days Count

កុំគិតតែពីរាប់ចំនួនថ្ងៃ (ត្រូវ)ធ្វើឲ្យមួយថ្ងៃៗមានតម្លៃ ។

៣.What I suffered physically was worth what i’ve accomplished in life. A Man who is not courageous enough to take risks will never accomplish anything in life

អ្វីដែលបានធ្វើឲ្យរាងកាយខ្ញុំឈឺចាប់ទាំងនោះពិតជាមានតម្លៃ គឺជាអ្វីដែលខ្ញុំបានសម្រេចបានក្នុងជីវិតរបស់ខ្ញុំនេះ ។ បុរសណាដែលមិនមានភាពក្លាហានគ្រប់គ្រាន់ហ៊ានសាកល្បងការគ្រោះថ្នាក់នោះ ជីវិតរបស់គេនឹងមិនអាចសម្រេចបានសមិទ្ធផលអ្វីនោះទេក្នុងជីវិត ។

៤.The Will must be stronger than the skill

ការមានឆន្ទៈមោះមុតពិតជាខ្លាំងជាងការមានជំនាញ

៥.You Kill my dog, You better hide your cat

(បើ)អ្នកសម្លាប់ឆ្កែរបស់ខ្ញុំ អ្នកគួរតែយកឆ្មារបស់អ្នកលាក់ឲ្យហើយទៅ

៦.If you even dream of beating me you’d better wake up and apologie

បើសិនជាអ្នកធ្លាប់ស្រមៃថាអាចយកឈ្នះខ្ញុំ អ្នកគួរតែភ្ញាក់ឡើងហើយនិយាយសុំទោស(ខ្ញុំ)វិញ

៧.If my mind can conceive it, and my heart can believe it – then I can achieve it

បើសិនជាចិត្តរបស់ខ្ញុំអាចស្រមៃវាបាន ហើយបេះដូងរបស់ខ្ញុំជឿវាដូចគ្នា ចឹងខ្ញុំប្រាកដជាអាចសម្រេចវាបាន ។

នេះជាវីដេអូនៃភាពខ្លាំងក្លារបស់គាត់ក្នុងវិស័យប្រដាល់

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • ​Quote ទាំង​៧​ដ៏​មាន​តម្លៃ​របស់​ Muhammad Ali ដែល​អ្នក​គួរ​អាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: