មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

១០.Yakubu Gowon (១,១​លាន​នាក់​ត្រូវ​បាន​ស្លាប់)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

ជន​ស៊ីវិល​ប្រមាណ​១លាន​នាក់​បាន​ត្រូវ​បាន​ស្លាប់​​នៅ​ បូក​ផ្សំ​ជាមួយ​ទាហាន​ ១សែន​នាក់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​ ដែល​បង្ក​ដោយ​សង្គ្រាម​​នៅ​ប្រទេស​នីហ្សេរីយ៉ា​ ។ ផ្ដើម​​ដោយ​ជម្លោះ​រឿង​ប្រេង​ដែល ដែល​មាន​ភាព​តាន​តឹង​រវាង​កងទ័ព​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ Yakubu និង​ មេ​ដឹក​នាំ​នៅ​តំបន់​ភាគ​ខាង​លិច​ ដែល​នាំមុខ​ដោយ​លោក​ Ojukwu ដោយ​មិន​យោគ​យល់​គ្នា​ Yakubu ក៏​ដាក់​សម្ពោធ​សេដ្ឋកិច្ច​ទៅ​តំបន់​រួច​ក៏​ចាប់​ផ្ដើម​អុជ​ភ្លើង​នៃ​សង្គ្រាម​ឡើង​ ។​​​​​

៩.Mengistu Haile Mariam (ពី​៤០០,០០០​ ទៅ​ ១,៥​លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

ជាមួយ​តំណែង​​ប្រធានាធិបតី​ប្រទេស​អេត្យូពី និង​ កងទ័ព​​កុម្មុយនិស្ត The Derg របស់​ខ្លួន​ លោក​Mengistu Haile Mariam បាន​បើក​យុទ្ធនាការ “ក្រហម” ​ ​សម្លាប់​ជា​ប្រព័ន្ធ​រាល់​បណ្ដា​ជន​ណា​ដែល​ប្រឆាំង​​នឹង​គាត់​ ។ លោក​ Mengistu Haile Mariam សព្វថ្ងៃ​មាន​អាយ​៧៨​ឆ្នាំ​ ដែល​បាន​កាន់​តំណែង​ចាប់​ពី​ឆ្នាំ ១៩៨៤ ដល់​ ១៩៩១​ ។​

៨.Kim Il Sung (សម្លាបមនុស្ស​១,៦លាន​នាក់​​)​

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

ដោយ​មិន​មាន​ប្រជាប្រិយ​ភាព​ពី​ប្រជាជន​ខ្លួន​ Kim Il Sung បាន​ប្រើ​ល្បិច​ឃាតករ​សិប្បនិម្មិត​ដោយ​ប្រើ​ឈ្មោះ​អាមេរិក​​និង​បង្ខំ​ប្រទេស​នេះ​អោយ​ជឿ​សាច់​រឿង​ដែល​គាត់​បំភ័ន្ត ។ ក្នុង​កំឡុង​ពេល​គាត់​ចេញ​យុទ្ធនាការ​ ចំនួន​គុក​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ថែម​ដើម្បី​ទុក​ដាក់​ជន​ណា​ដែល​ប្រឆាំង​នឹង​រូប​ខ្លួន​ ។​

៧.ប៉ុលពត​ (សម្លាប់​មនុស្ស​១,៧លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

 

ជម្លៀស​ប្រជាជន​ពី​ទីក្រុង​អោយ​ទៅ​នៅ​ទី​ជនបទ​ហើយ​បង្ខំ​អោយ​​ធ្វើ​ការ​ដ៏​ច្រើន​លើស​លុប​ជាមួយ​អាហារ​មិន​គ្រប់​គ្រាន់​ គ្មាន​ពេទ្យ​គ្មាន​ថ្នាំ​ព្យាបាល​ បើ​មិន​ធ្វើ​ការ ឬ​ជាប់ចោទ​​ថា​ក្បត់ នឹង​ត្រូវ​បាន​អង្គការ​យក​ទៅ​សម្លាប់​ទៀត​។ ប៉ុលពត​ចង់​សម្អាត​ប្រទេស​ដោយ​នាំ​ទៅ​ធ្វើ​ស្រែ​ ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​បាន​ធ្វើ​អោយ​ប្រជាជន​ស្លាប់​ប្រមាណ​ពី ១,៧លាន​នាក់​ ទៅ ២,៥លាន​នាក់​ ។​ ​

៦.Ismail Enver Pasha (សម្លាប់​មនុស្ស​ ២,៥​លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

​មេ​ដឹក​នាំ​វ័យ​ក្មេង​របស់​ទួរគី​ម្នាក់​នេះ​បាន​សម្លាប់​​ប្រជាជន​ Armenian ១,២លាន​នាក់ ​បូក​ជាមួយ​ ប្រជាជន​ Greek Pontians ៣,៥សែន​នាក់​ បូក​ជាមួយ​ Anatolian Greeks ៤,៨សែន​នាក់​ និង Assyriains ចំនួន​ ៥សែន​នាក់ ។

៥.Hideki Tojo (សម្លាប់​មនុស្ស​ ៥ លាន​នាក់​​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

បង្ក​សង្រ្គាម​ជាមួយ​ចិន​ សហរដ្ឋអាមេរិក​ ហូល្លង់​ អាឡឺម៉ង់​ និង​ បារាំង​ ។ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២​ Tojo ចាប់​ផ្ដើម​យក​ឈ្នះ​សង្គ្រាម​រួច​ទឹក​ចិត្ត​ប្រជាជន​ក៏​ចាប់​ផ្ដើម​គោរព​ស្រលាញ់​គាត់​បណ្ដើរ​ៗ តែ​ចុង​ក្រោយ​គាត់​ក៏​បាន​សម្លាប់​ខ្លួន​ដោយ​បាញ់​ទ្រូង​ខ្លួន​ឯង​ តែ​​គ្រាប់​​​បែរ​ជា​ងាក​​ទម្លុះ​ក្រពះ​របស់​គាត់​ទៅ​វិញ ។

៤.Leopold II of Belgium (សម្លាប់​មនុស្ស​ ២​ទៅ​១៥​លាន​នាក់​)​​​​

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

 

Leopold II ជា​ស្ដេច​នៃ​ប្រទេស​បែលហ្សិក ដែល​មាន​ស្រុក​ចំណុះ​​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន ។ ស្តេច​រូប​នេះ​មិន​ខ្វល់​ពី​ពលកម្ម​ឬ​ការ​ស្លាប់​នរណា​ម្នាក់​នោះ​ទេ​ អោយ​តែ​ការ​រក​ស៊ី​​របស់​ខ្លួន​ដើរ​ទៅ​មុខ ដោយ​បាន​បង្កើត​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ CONGO FREE STATE ដែល​ជា​ខ្ញុំ​កញ្ជះ​របស់​ខ្លួន​ ហើយ​បង្ខំ​ពួក​គេ​ធ្វើ​ការ​ដាំ​ដុះ​ ។​

៣.Adolf Hitler (សម្លាប់​មនុស្ស​១៧​លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

មន្ទីរ​ឃុំ​ឃាង​សាហាវ​យោង​ខ្នង​ ជាមួយ​នឹង​ ការ​សម្លាប់​រង្គាល​ក្នុង​សង្គ្រាម​លោក​ទី ២ ។​ ហ៊ី​ត្លែរ​ ជា​ប្រមុខ​ដឹក​នាំ​បក្ស​ Nazi ដែល​បាន​សម្លាប់​ប្រជាជន​ជ្វីប​(Jews) ហុងគ្រី​ យ៉ាង​ព្រៃ​ផ្សៃ​ ដែល​ផែនការ​ធំ​គឺ​វាត​ទី​ពេញ​អ៊ឺ​រ៉ុប​ ។ ពួក​ណាស៊ី​បាន​ទាក់​ទង​នឹង​ការ​សម្លាប់​ ប្រជាជន​ស៊ី​វិល​ ១៧លាននាក់​ ក្នុង​នោះ​មាន​ ជ្វីប​ ៦​លាន​នាក់​ និង ១,៥​លាន​នាក់​ជា​ជន​ជាតិ​រូមាំង(Romanis) ផង​ដែរ​ ។​

២.Jozef Stalin (សម្លាប់​មនុស្ស​២៣លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

បន្ទាប់​ពី​លេនីន​ស្លាប់​ទៅ​ តំណែង​អ្នក​ដឹក​នាំ​សហភាព​សូវៀត​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ ស្តាលីន​ ។ នៅ​ចន្លោះ​ឆ្នាំ​ ១៩២២ ដល់​ ១៩២៣​ ក្រោម​ការ​ដឹក​នាំ​របស់​ស្តាលីន​ ការ​សម្លាប់​ដ៏​រង្គាល​​ក្រោម​រូបភាព​ជា​ការ​បង្អត់​ចំណី​អាហារ​​ប្រជាជន​អ៊ុយក្រែន​ ដែល​មាន​ការ​ប៉ាន់​ស្មាន​ថា​មាន​អ្នក​ស្លាប់​ដល់​ទៅ​ ២,៦លាន​នាក់​ទៅ​ ១០​លាន​នាក់​ ។ ក្រោយ​មក​នៅ​ចុង​ទសវត្ស​ទី​៣០​ ស្តាលីន​បាន​ចេញ​យុទ្ធសាស្ត្រ​ថ្មី​ (Great Terror ឬ Great Purge ) គឺ​ ការ​បន្សុទ្ធ​ទុក​តែ​អ្នក​ដែល​ស្តាប់​តាម​ខ្លួន​ ចំពោះ​អ្នក​ប្រឆាំង​និង​ផ្ទុយ​ពី​ខ្លួន​ គឺ​ ត្រូវ​បាន​គេ​សម្លាប់​ ។

១.ម៉ៅសេទុង (សម្លាប់​មនុស្ស​ ៤៩ ទៅ ៧៨​លាន​នាក់​)

មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​

 

ការ​សម្លាប់​ដ៏​ច្រើន​នេះ​មក​ពី​ការ​ កំណែ​ទម្រង់​លោត​ផ្លោះ​ និង​ បដិវត្ត​វប្បធម៌​របស់​ចិន ។​ ក្នុង​រយៈពេល​៥ឆ្នាំ​ដំបូង​នៃ​ការ​កាន់​អំណាច​ ម៉ៅ​សេ​ទុង​ បាន​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​ដល់​ទៅ ៤ទៅ៦លាន​នាក់​ ។​ គាត់​ក៏​បាន​រៀប​ចំ​ការ​បង្ក្រាប​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ នៅ​ឆ្នាំ​ដំបូង​ ដោយ​យក​លេស​ថា​ ដើម្បី​ធានា​នូវ​អំណាច​ថ្មី នៃ​ សាធារណរដ្ឋ​ប្រជាមានិតចិន​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • មេ​ដឹក​នាំ​ផ្តាច់​ការ​១០នាក់​នេះ​ហើយ ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: