ឪពុកចុងល្មោភកាម ចាប់រំលោភកូនស្រី តាំងពីឆ្នាំ ២០១៣ ទើបបែកការ

6 Videos


បុរសជាឪពុកចុងល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ ដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈ និងប្រទូស្តកេរិ៍ភេទទៅលើកូនស្រីរបស់ខ្លួន កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

លោក ប៉ិច វណ្ណា អធិការរងស្រុកទ្រាំង បានអោយដឹងថា ជនសង្ស័យ ឈ្មោះ សិត ភេទប្រុស អាយុ៤៩ឆ្នាំ បានចាប់ឱប និងបៀតបៀន កេរិ៍្តភេទទៅលើកូនស្រី ឈ្មោះ រណ អាយុ១៩ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិ ឃុំកើតហេតុ ខាងលើជាមួយគ្នា ។

នារីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នាងកំពុងដាំទឹកស្រុះមី ក្នុងផ្ទះបាយ ស្រាប់តែឪពុកចុង បានមកឱប និងបៀតបៀន មកលើរូបនាង ថែមទាំងអោយលុយនាង ចំនួន ២ ម៉ឺនរៀល ដើម្បីសុំរួមភេទ តែនាងមិនព្រម។ នារីរងគ្រោះ បាននិយាយទៀតថា នៅក្នុងឆ្នាំ២០១៣ រូបនាង ម្ដាយ និងឳពុកចុង បានទៅខេត្តរតនៈគិរី ជាមួយគ្នា ដើម្បីធ្វើកម្មករចំការកៅស៊ូ នៅថ្ងៃ មួយ នៅពេលដែលម្ដាយនាង ស្រវឹងស្រា ជនសង្ស័យ បានចាប់រំលោភនាងបានម្ដង និង ក្រោយមកទៀត ជនសង្ស័យ បានចាប់រំលោភ ២ ដងបន្តបន្ទាប់ទៀត ។

ឪពុកចុងល្មោភកាម ចាប់រំលោភកូនស្រី តាំងពីឆ្នាំ ២០១៣ ទើបបែកការ

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបាន ធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើកូនស្រីតាំងពីឆ្នាំ ២០១៣ ពិតប្រាកដមែន ៕ សុថាត់