Jim Rohn : អត្តចរិត​ទាំង​៧​​របស់​មេដឹកនាំ​ល្អ​មួយ​រូប​

បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ កូន​សោ​នៃ​ការ​ឈាន​ទៅ​ដល់​មេដឹកនាំ​កម្រិត​នោះ​ ជំហាន​ដំបូង​គឺ អ្នក​ត្រូវ​ក្លាយ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ម្នាក់​សិន​ ។

លោក​តា​ Jim Rohn ក៏​បាន​លើក​ឡើង​ថា​ ភាព​ជា​អ្នក​ដឹក​នាំ​ជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ​ក្នុង​ជីវិត​ ។ រាល់​មេដឹកនាំ​ដែល​ពូកែ ពួកគេ​​តែង​តែ​អភិវឌ្ឍន៍​​​ជំនាញ​ពួកគេ​ជានិច្ច​រហូត​បាន​ក្លាយ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់ ដូច្នោះ​អ្វី​ដែល​សំខាន់​បន្ទាប់​គឺ​ការ​បង្កើន​ជំនាញ​របស់​អ្នក​ ហើយ​ខាង​ក្រោម​នេះ​ជា​គន្លឺះ​ដែល​អ្នក​អាច​រៀន​អនុវត្ត​បាន​ ៖

រៀន​រឹងមាំ​​ខ្លាំង​ក្លា​ តែ​មិន​មែន​អត់​សីលធម៌​ ៖

ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់​ អ្នក​ត្រូវ​មាន​ភាព​ខ្លាំង​ខ្លា​(Strong) តែ​ត្រូវ​មាន​កំណត់​ផង​ដែរ​ ។ មនុស្ស​មួយ​ចំនួន​បាន​បង្ក​នូវ​កំហុស​ដោយ​ប្រើ​ប្រាស់​នូវ​អំពើ​​មិន​សមរម្យ​ឬ​​ឈ្លើយ​ទ្រគោះ​បោកបក់​របស់​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​ខ្លួន​ជា​មនុស្ស​​ខ្លាំង​ម្នាក់ ។ ការ​ធ្វើ​ទង្វើ​បែប​នេះ​មិន​សម​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​គេ​នោះ​ទេ​ ។

រៀន​ចិត្ត​ទូលាយ​ តែ​មិន​មែន​ទន់​ខ្សោយ​ ៖

ចិត្ត​ល្អ​ ឬ ចិត្ត​ទូលាយ​ មិន​មែន​ន័យ​ថា​ទន់​ខ្សោយ​នោះ​ទេ​ ព្រោះ​ចិត្ត​ទូលាយ​ក៏​ជា​ផ្នែក​មួយ​នៃ​អំណាច​ផង​ដែរ ។ យើង​ត្រូវ​មាន​ចិត្ត​ទូលាយ​ខ្លះ​ដើម្បី​ប្រាប់​នរណា​​ម្នាក់​ពី​ការពិត​ កុំ​ចង់​ល្អ​តែ​ម្នាក់​ឯង​ យើង​ត្រូវ​បើក​​ចិត្ត​ទូលាយ​ខ្លះ​ជាមួយ​មនុស្ស​ជុំវិញ​ដើម្បី​ទទួល​ព័ត៌មាន​ពី​គេ​ កុំ​គិត​ថា​ខ្លួន​ចេះ​គ្រប់​១០​ ។

រៀន​អង់អាច​ តែ​មិន​ថោកទាប​ ៖ ​​​​​​​​

អ្នក​ដែល​អង់​អាច​ គឺ​ ជា​អ្នក​ឈ្នះ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ។ ដើម្បី​បង្កើន​ភាព​អនុភាព​របស់​អ្នក​ អ្នក​ត្រូវ​ដើរ​ចូល​ទៅ​ក្នុង​ក្រុម​នៃ​មនុស្ស​ ហើយ​ អ្នក​ជា​មនុស្ស​ដែល​នៅ​ជួរ​មុខ​គេ​ ជា​មនុស្ស​ដែល​ដោះ​ស្រាយ​បញ្ហា​មុន​គេ​ ។

រៀន​ដាក់​ខ្លួន​ តែ​មិន​កំសាក​ ៖

អ្នក​នឹង​មិន​អាច​មាន​ជីវិត​មួយ​ដ៏​ថ្លៃថ្នូរ​ឬ​គេ​គោរព​ បើ​សិន​ជា​អ្នក​នៅ​តែ​កំសាក​នោះ​ ។ មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​កំសាក​គឺ​ជា​ការ​បន្ទាប​ខ្លួន​ តែ​មិន​មែន​ទេ​ ការ​កំសាក​គឺ​កំសាក​ ការ​ដាក់​ខ្លួន​គឺ​ការ​ដាក់​ខ្លួន​ ។

រៀន​មោទនភាព​ តែ​មិន​ក្រអឺតក្រទម ៖

វា​ច្បាស់​ណាស់​ថា​អ្នក​ត្រូវ​ការ​មោទនភាព​ដើម្បី​បង្កើត​នូវ​មហិច្ឆតា​របស់​អ្នក​ ។ តែ​កូនសោ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​ល្អ​នោះ​ គឺ​ ការ​មាន​មោទនភាព​ដោយ​គ្មាន​ភ្ជាប់​ជាមួយ​អត្តចរិត​ក្រអឺតក្រទម​ ។

រៀន​កំប្លែង​ខ្លះ​ តែ​មិន​មែន​ឡប់​ៗ​ ៖

ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ យើង​ត្រូវ​ការ​ខ្លះ​ដែរ​នូវ​ការ​សើច​សប្បាយ​ តែ​មិន​មែន​ច្រើន​រហូត​សប្បាយ​ដូច​ឡប់​នោះ​ទេ​ ។

រៀន​ប្រឈម​មុខ​នឹង​រឿង​ពិត​ ៖

ការ​ហ៊ាន​ប្រឈមមុខ​នឹង​ការ​ពិត​ គឺ​វា​បាន​ជួយ​អ្នក​ឲ្យ​គេច​ផុត​ពី​ ការ​ឈឺចាប់​តាន​តឹង​ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​លុក​ដៃ​ដោះ​ស្រាយ​វា​ ។ អ្នក​គ្រាន់​តែ​ទទួល​ស្គាល់​ថា​ជីវិត​គឹ​បែប​នេះ​ មាន​ឧបសគ្គ​ មាន​ការ​សប្បាយ​ មាន​ការ​ឈឺ​ចាប់​ ~ និយាយ​រួម​គឺ​ ជីវិត​ពិត​ជា​មាន​ន័យ​ និង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ ។ ​​​
​ចុច​អាន​ ៖
ចុច​អាន​ ៖

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • Jim Rohn : អត្តចរិត​ទាំង​៧​​របស់​មេដឹកនាំ​ល្អ​មួយ​រូប​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: