អំណាច​ទឹក​ប្រាក់ ញ៉ាំង​ឲ្យ​មនុស្ស​ហ៊ាន​រត់​ចូល​ឡាន​យ៉ាង​លីលា​​

លុយមិនសំខាន់ សំខាន់គឺអត់លុយ” មួយឃ្លានេះ ត្រូវបាន​ប្រើ​ជា​ពាក្យ​កំប្លែងលេង តែ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ត្រូវការ​ ដ៏ធំធេង​របស់​មនុស្ស​ចំពោះ​ “លុយ”។ ជួនកាល​អំណាចទឹកប្រាក់​ ក្លាយ​ជា​រនាំង​ បិទបាំង​មនុស្ស​ឲ្យ​លែង​ឃើញ​ពន្លឺជីវិត បាត់​បង់​វិចារណញ្ញាណ ប្រព្រឹត្ត​អំពី​ទុច្ចរិត ឆ្កួតលីលា ក៏មាន។

ជាក់ស្ដែង តាមវីដេអូមួយ​ដែល​បង្ហោះ​ជាសារធារណៈ ដោយ​គណនី Facebook របស់ Horrible Content បាន​បង្ហាញពី​ សកម្មភាព ដែលមាន​មនុស្ស​មួយ​ចំនួន​ រត់ចូលឡាន ក្នុង​ចេតនា​ទាមទារសំណង​ នៃ​ការ​ប៉ះ​ទង្គិច។ ភ្ជាប់នឹង​វីដេអូ​ ក៏មាន​ការ​ភ្ជាប់​វាចាថា “​នេះ​ជា​មូលហេតុ ដែល​ការ​ដាក់​កាមេរ៉ា​ក្នុង​ឡាន នៅ​ចិន គឺ​សំខាន់“។

ទោះ​លុយ​មាន​សារសំខាន់​ខ្លាំង​ចំពោះជិវិត​មនុស្ស តែ​​ការ​ស្វែងរក​ប្រាក់​ ដោយ​របៀប​ទុច្ចរិត ឆ្កួត​លីលា បែបនេះ រមែង​តែ​នាំ​ខ្លួន​យើង​ ឲ្យ​ធ្លាក់​នូវ​សេចក្ដីថ្លៃថ្នូរ ខាតបង់​ប្រយោជន៍ រហូត​នាំគ្រោះ​ដល់​ខ្លួន​ថែម​ទៀត​ផង។

ដើម្បី​ទុក​ជា​ការ​ពិចារណាឡើងវិញអំពី​បញ្ហា សូម​ទស្សនា​វីដេអូនោះ​ជាមួយ​ ខេមបូមេក ទាំងអស់គ្នា៖

Why it’s important to have a dash cam in China:

Posted by on Thursday, February 4, 2016

សម្រាប់​អ្នក​​ដែល​មិន​អាច​ទស្សនា​វីដេអូ​ខាង​លើ​នេះ​បាន​ »

ដោយ៖ NEA
ប្រភព:

  • អំណាច​ទឹក​ប្រាក់ ញ៉ាំង​ឲ្យ​មនុស្ស​ហ៊ាន​រត់​ចូល​ឡាន​យ៉ាង​លីលា​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: