បុរស​ចំណាស់​អាយុ​ច្រើន​ដែល​មើល​ទៅ​ក្មេង​ជាង​គេ​បំផុត

មើលតែរូបរាងខាងក្រៅ ជាមួយនឹងកាយសម្បទានៅតែរឹងមាំរបស់គាត់អ្នកប្រហែលជាប៉ាន់ស្មានថា គាត់មានអាយុប្រហែលជា ៧០ ទៅ ៨០ ឆ្នាំមិនខាន, ប៉ុន្តែការពិតមិនដូចអ្នកប៉ាន់ស្មាននោះទេ។

លោកតា Xiao Yuankai ត្រូវបានគេដាក់រហស្សនាមថាបុរសចំណាស់រូបរាងក្មេងជាងគេបំផុត ក៏ព្រោះតែស្ថិតក្នុងវ័យរហូតទៅដល់ ១០៤ ឆ្នាំទៅហើយ លោកតាមើលទៅនៅតែមានកាយសម្បទារឹងមាំ និងមានរូបរាងដូចជាស្ថិតនៅក្នុងវ័យ ៧០ ឆ្នាំអញ្ចឹង។

ការរស់នៅក្នុងភូមិដ៏តូចមួយក្នុងខេត្ត Guizhou ប្រទេសចិនជាមួយនឹងកូនៗ និងចៅៗរបស់គាត់ បុរសចំណាស់ម្នាក់នេះមិនចាំត្រូវការមើលថែពីនរណានោះទេ ពីព្រោះគាត់នៅតែមានសុខភាពល្អ មានកម្លាំងគ្រប់គ្រាន់ ជាពិសេសគាត់អាចធ្វើការងាររកប្រាក់ចំណូលដើម្បីចិញ្ចឹមខ្លួនឯងនឹងគ្រួសារទៀតផង។ ហើយរាល់ថ្ងៃគាត់តែងតែទៅកាន់ទីផ្សារដើម្បីលក់ស្លឹកតែ ដែលគាត់បានដាំនឹងប្រមូលផងដោយខ្លួនឯងទៀតផង៕

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖

 

  • បុរស​ចំណាស់​អាយុ​ច្រើន​ដែល​មើល​ទៅ​ក្មេង​ជាង​គេ​បំផុត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: