ពិសេសមែន ឥឡូវនេះ Facebook Messenger អាចអោយលោកអ្នកផ្ទាស់ប្តូរ ពណ៏និងលេងស្ទាយ៏ប្លែកៗ ក្នុងChatរបស់អ្នក

ចុង​ឆ្នាំ​២០១៥ នេះ​Facebook បាន​ព្យាយាម​បញ្ចេញ​មុខងារ​ថ្មី​ៗ​ និង​ប្លែកៗ​សម្រាប់​ផ្គាប់​ចិត្ត​អ្នក​ប្រើប្រាស់​របស់​ខ្លួន។ ជាក់​ស្តែង មុខងារPhoto Magic អាច​សម្គាល់​មុខ​មិត្ត​ភក្តិ​របស់​យើង​ដែល​មាន​នៅ​ក្នុង​រូបថត​ និង​ស្នើរ​អោយ​យើងSendរូប​នោះ​ទៅ​កាន់​ពួក​គេ​បាន​ទៀត​ផង​។​​

មុខងារ​នេះ​ពិត​ជា​ផ្តល់​ភាព​ងាយ​ស្រួល​អោយ​យើង​ច្រើន​ជាង​មុន​ ដោយ​សារ​តែ​ពេល​ខ្លះ​យើង​ត្រូវ​ចំណាយ​ពេល​រក​មើល​ថា​រូប​នេះ​ជា​រូប​របស់​អ្នក​ណាមុន​នឹង​យើង​ផ្ញើ​ទៅ តែ​ពេល​នេះ Messengerអាច​មាន​សម្ថភាព​ស្វែងរក បាន​ដោយ​ស្វយ័​ប្រវតិ្ត​តែ​ម្តង​។​

លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ពណ៏Chatរបស់​អ្នក​ទៅ​តាមChatនិមួយៗ​ផង​ដែរ​។ហើយ​លោក​អ្នក​ក៏​អាច​ជ្រើស​រើស emoji ថ្មីៗ​ដែល​ខុស​ពី​រូបភាព​ដើម​វា​តែ​ម្តង​ ហើយ​អាច​អនុញ្ញាត​អោយ​អ្នក​នៅ​ក្នុងchatមិន​ថា​ម្នាក់​ឬ​ក៏​Group chatសុទ្ធ​តែ​មើល​ឃើញ​ទាំង​អស់​គ្នា​។

អ្វី​ដែល​ពិសេស​មួយ​ទៀត​នោះ​គឺ​​ប្រសិន​បើ​លោក​អ្នក​ផ្ញើរ​ចេញemojiឬ​ក៏Stickerឬ​ក៏​សរសរ​ពាក្យ​ណា​មួយ​ដែល​មាន​អត្ថន័យ​នោះ​វា​និង​បង្ហាញ​រូប​នៅ​លើ​Screenតែ​ម្តង។ឧទាហរណ៏:បើសិន​ជា​យើង​សរសេរ​ពាក្យ “Christmas Tree”ឬ​ក៏​Sticker ក្នុង​រដូវ​រងា​នេះ Messengerរបស់​លោក​អ្នក​នឹង​មាន​រូប ​ព្រិល​ធ្លាក់​មក​យ៉ាង​ឡូយ​តែ​ម្តង​។​

ពិសេសមែន ឥឡូវនេះ Facebook Messenger អាចអោយលោកអ្នកផ្ទាស់ប្តូរ ពណ៏និងលេងស្ទាយ៏ប្លែកៗ ក្នុងChatរបស់អ្នក

តោះ​ចាំ​ដល់​ពេល​ណា​ទៀត Update Messenger របស់​យើង​ទៅ​ជំនាន់​ចុង​ក្រោយ​ទាំង​អស់​គ្នា​ដើម្បី​រីករាយ​សប្បាយ ក្នុង​ការChat​ជាមួយ​មនុស្ស​ពិសេស​ឬ​មិត្រភក្តិ​កាន់​តែ​រំភើប​ជាង​មុន​ក្នុង​រដូវ​រងា​នេះ៕

ប្រែសម្រួល ៖ Leng Kim
Source ៖ theverge

  • ពិសេសមែន ឥឡូវនេះ Facebook Messenger អាចអោយលោកអ្នកផ្ទាស់ប្តូរ ពណ៏និងលេងស្ទាយ៏ប្លែកៗ ក្នុងChatរបស់អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: