នារី​ម្នាក់​វិលត្រឡប់​ពី​ចំការ​ត្រូវគេ​ចាប់រំលោភ​ហើយ​សម្លាប់ចោល​ក្នុងព្រៃ​ជ្រៅ​

ខេត្តមណ្ឌលគិរី៖ សាកសពនារីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញនៅកណ្តាលព្រៃជ្រៅស្ថិតក្នុងសភាពអក្រាតហើមស្អុយទៅហើយវេម៉ោង១៤នឹង១០នាទីកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅក្នុងព្រៃជ្រៅនៅចំណុចអូរជុំស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានស្រុកកំណើត ភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។ សពនារីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១៧ និង០០នាទី ដែលជាពេលវេលានារីរងគ្រោះត្រឡប់មកពីចំការរបស់ខ្លួន ។ លោកបានបន្តថា សាកសព ត្រូវគេស្រាតខោដល់ក្រោមជង្គង់ សើយអាវឡើងលើ ដោយត្រូវសន្និដ្ឋានថាជាករណីរំលោភហើយសម្លាប់ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវនឹងកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួន៕ ឦសាន១

ka-04-10-2016-07
ka-04-10-2016-08