មន្ត្រីសាលាស្រុកប្រាសាទសំបូរម្នាក់ រងការចោទប្រកាន់ថា បានឈូសឆាយដីព្រៃរដ្ឋរបស់រដ្ឋ

6 Videos


មន្ត្រីសាលាស្រុកម្នាក់ រងការការចោទប្រកាន់ថា បានយកគ្រឿងចក្រឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋអស់ប្រមាណជិត៥០ ហិកតារ ដោយពុំខ្លាចច្បាប់បន្តិចសោះឡើយ ។ ការឈូសឆាយដីព្រៃនេះ ស្ថិតនៅចំណុចអូរអ្នកតាកែ ស្ថិតនៅភូមិសង្គមថ្មី ឃុំតាំងក្រសៅរ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៦ នេះ ។

មន្ត្រីសាលាស្រុកប្រាសាទសំបូរម្នាក់ រងការចោទប្រកាន់ថា បានឈូសឆាយដីព្រៃរដ្ឋរបស់រដ្ឋ

ប្រជាពលរដ្ឋនៅទីនោះ បានបង្ហើបឲ្យដឹងថា លោក ហោ តាំងអ៊ី ជាមន្ត្រីសាលាស្រុកប្រាសាទសំបូរ បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃនៅចំណុចអូរអ្នកតាកែ អស់ប្រមាណជិត ៥០ ហិកតារ ។ ក្នុងនោះគេមិនដែលឃើញមានអ្នកណាហ៊ានយកគ្រឿងចក្រទៅឈូសឆាយលើដីព្រៃបម្រុងនេះទេ ទើបតែរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេបានឃើញលោកហោ តាំងអ៊ី បានយកគ្រឿងចក្រ២គ្រឿង ទៅធ្វើសកម្មភាពឈូសឆាយនៅលើចំណុចដីព្រៃបម្រុងនេះ ដោយគេសង្ស័យថា មានការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញ និង អាជ្ញាធរមូលដ្ឋាន ។

មន្ត្រីសាលាស្រុកប្រាសាទសំបូរម្នាក់ រងការចោទប្រកាន់ថា បានឈូសឆាយដីព្រៃរដ្ឋរបស់រដ្ឋ

លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បាននិយាយថា ដីមានប្លង់កម្មសិទ្ធិ ខេត្តបានអនុញ្ញាតឲ្យឈូសឆាយមែន ។ តែបើមន្ត្រីរបស់លោកចុះទៅពិនិត្យនៅចំណុចនោះឃើញថា គ្មានប្លង់កម្មសិទ្ធិទេ លោកនឹងចាត់វិធានការតាមច្បាប់ ។

មន្ត្រីសាលាស្រុកប្រាសាទសំបូរម្នាក់ រងការចោទប្រកាន់ថា បានឈូសឆាយដីព្រៃរដ្ឋរបស់រដ្ឋ

លោកហោ តាំងអ៊ីមន្ត្រីសាលាស្រុក និង ជាម្ចាស់គ្រឿងចក្រមិនអាចសុំការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទចូលជាច្រើនលើកហើយ តែគ្មានអ្នកទទួល ។

មន្ត្រីសាលាស្រុកប្រាសាទសំបូរម្នាក់ រងការចោទប្រកាន់ថា បានឈូសឆាយដីព្រៃរដ្ឋរបស់រដ្ឋ

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ដីនៅចំណុចនេះ ជាដីបម្រុងរបស់រដ្ឋ ហើយលោកមិនបានអនុញ្ញាតឲ្យមានការឈូសឆាយនោះទេ ៕   សុថាត់