League of Legends ត្រូវ​បាន​កាន់​កាប់​ពេញ​សិទ្ធ​ដោយ​ក្រុម​ហ៊ុន Tencent នៃ​ប្រ​ទេស​ចិន

ន្ទាប់​ពី​ទិញ​យក​ស្ទូឌីយូ​ភាគ​ច្រើន​របស់ League of Legends កាល​ពី​ឆ្នាំ 2011 មក ឥឡូវ Tencent បាន​កាន់​កាប់​វា​ពេញ​លេញ​ហើយ។ Riot Games នៅ California បាន​ប្រាប់​ទៅ​កាន់​បុគ្គលិក​ថា ក្រុម​ហ៊ុន​ចិន​ដ៏​ធំ​ដែល​នៅ​ពី​ក្រោយ WeChat នោះ​បាន​ទិញ​យក​នូវ​ភាគ​ហ៊ុន​ដែល​សេស​សល់​អស់​ហើយ។

ពួក​គេ​មិន​បាន​និយាយ​ពី​តម្លៃ​ទេ ប៉ុន្តែ League of Legends ត្រូវ​បាន​រាយ​ការណ៍​ថា​រក​ចំណូល​បាន មួយ​ពាន់​លាន​ដុល្លា ជា​មួយ​នឹង​ការ​ទិញ​សំ​ភារៈ​នៅ​ក្នុង Game ។ Tencent គួរ​តែ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ដែល​បច្ចុប្បន្ន​វា​មាន​តម្លៃ ពីររយ​ពាន់​លាន​ដុល្លា ខ្ពស់​ជាង Alibaba ។ Tencent ក៏​បាន​កាន់​កាប់​នូវ​ភាគ​ហ៊ុន​យ៉ាង​ច្រើន​របស់​ក្រុម​ហ៊ុន Blizzard ដែល​ជា​អ្នក​បង្កើត World of Warcraft និង Call of Duty និង Gears of War ដែល​ជា Game យ៉ាង​ល្បី។

Tencent បាន​កាន់​កាប់​ហ៊ុន​ចំ​នួន 70 ភាគរយ​នៃ​ក្រុម​ហ៊ុន Riot Games ។ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ជា​រឿង​សម​ហេតុ​ផល​សំរាប់​ក្រុម​ហ៊ុន Tencent ព្រោះ League of Legends (ជា​ទូ​ទៅ Game ប្រភេទ Moba) គឺ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ប្រទេស​ចិន។ ការ​ផ្លាស់​ប្តូរ​នេះ​ពុំ​មាន​ការ​ប៉ះ​ពាល់​ដល់​អ្នក​កម្សាន្ត LoL នោះ​ទេ។

ប្រែសម្រួល ៖ សីហា
ឯកសារយោង៖

  • League of Legends ត្រូវ​បាន​កាន់​កាប់​ពេញ​សិទ្ធ​ដោយ​ក្រុម​ហ៊ុន Tencent នៃ​ប្រ​ទេស​ចិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: