គ្រូ​បង្វឹក​ Real Madrid រំពឹង​ថា​ Ronaldo អាច​ស្ដារ​កម្រិត​ទាត់​បាល់​ Free Kick ដ៏​អស្ចារ្យ​របស់​គេ​មក​វិញ

​គ្រូ​បង្វឹក​របស់​ក្លឹប​ Real Madrid លោក​ Rafa Benitez បាន​ជជែក​ពិភាក្សា​ជាមួយ​ក្លឹប​ក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​ Ronaldo ទាត់​បាល់​ Free Kick បន្ត​បើ​ទោះ​ជា​រូប​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​ក្ដី​ ។

កីឡាករ​ Ronaldo បាន​ធ្លាក់​កម្រិត​នៃ​ការ​ទាត់​ Free Kick របស់​គេ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយ​គិត​ក្នុង​ការ​ទាត់​៨៥​លើក​ចុង​ក្រោយ​ទាំង​សម្រាប់​ក្លឹប​នឹង​ជម្រើស​ជាតិ​រូប​គេ​អាច​ទាត់​បញ្ចូល​ទី​បាន​តែ​២​គ្រាប់​ប៉ុនោះ​ ខណៈ​ទាត់​ទៅ​ទើស​នឹង​រនាំង​ការពារ​ចំនួន​៣៤​លើក​ ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ​ចំនួន​២៥​លើក​ ទាត់​ខុស​គោល​ដៅ​ចំនួន​២៣​លើក​ និង​ទាត់​ចំ​បង្គោល​ទី​ចំនួន​១​លើក​ ។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​ Rafa Benitez បាន​និយាយ​ថា​លោក​នឹង​នៅ​តែ​ផ្ដល់​ឱកាស​ឲ្យ​ Ronaldo ទាត់​ Free Kick ខណៈ​លោក​ជឿ​ជាក់​ថា​ Ronaldo នឹង​អាច​ស្ដារ​កម្រិត​នៃ​ទាត់​ Free Kick ដ៏​អស្ចារ្យ​មក​វិញ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​ Real Madrid រំពឹង​ថា​ Ronaldo អាច​ស្ដារ​កម្រិត​ទាត់​បាល់​ Free Kick ដ៏​អស្ចារ្យ​របស់​គេ​មក​វិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: