ISIS​​ ប្រាប់​ថា​ ៖ ពួក​ខ្លួន​ខ្លាច​តែ​ទាហាន​ អ៊ីស្រាអែល​មួយ​ប៉ុណ្ណោះ​

អ្នក​កាសែត​អាឡឺម៉ង់​ លោក​ Jurgen Todenhofer​ ដែល​បាន​ចំណាយ​ពេល​ ១០​ ថ្ងៃ​ នៅ​ក្នុង​រដ្ឋ​ អ៊ីស្លាម​ បាន​លើក​ឡើង​ថា​ ៖ “ពួកគេ​(ISIS)​ដឹង​ថា​ កង​ទ័ព​អ៊ីស្រាអែល​ពិត​ជា​ខ្លាំង​ណាស់​ ”

អ្នក​កាសែត​ជន​ជាតិ​អាឡឺម៉ង់​១​រូប​នេះ​ បាន​ប្រាប់​ Jewish News​ ថា​ ៖ “មាន​ប្រទេស​តែ​១​គត់​ដែល​ ពួក​ ISIS​ខ្លាច​ នោះ​ គឺ​ ប្រទេស​ អ៊ីស្រាអែល​, ពួកគេ​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា​ ពួក​គេ​ដឹង​ថា​ កង​ទ័ព​អ៊ីស្រាអែល​ពិត​ជា​ខ្លាំង​ណាស់​”

Jurgen ​ បាន​បន្ត​ប្រាប់​ថា​ ISIS​ ចង់​អោយ​អាមេរិក​ និង​ អង់គ្លេស​ បញ្ជូន​ទ័ព​ជើង​គោក​ ទៅ​តំបន់​ទាំង​នោះ​, ព្រោះ​ពួកគេ​គិត​ថា​ ពួក​គេ​អាច​យក​ឈ្នះ​កង​ទ័ព​ថ្មើរ​ជើង​ ឬ​ កង​ទ័ព​ជើង​គោក​ទាំង​នោះ​បាន​ ដោយ​សំអាង​ថា​ខ្លូន​មិន​មាន​បទ​ពិសោធន៏​ក្នុង​ការ​ប្រយុទ្ធ​ យុទ្ធសាស្រ្ត​ទ័ព​ព្រៃ​ ឬ​ ការ​ប្រយុទ្ធ​លក្ខណៈ​ភេរវកម្ម​នោះ​ទេ​ ហើយ​ខ្លូន​ដឹង​ថា​​កង​ទ័ព​អ៊ីស្រាអែល​ពិត​ជា​ខ្លាំង​ក្នុង​រឿង​ទាំង​នេះ​ ។

“ពួកគេ​មិន​ខ្លាច​នោះ​ទេ​ ទ័ព​អង់គ្លេស​ ឬ​ ទ័ព​អាមេរិក​, ពួកគេ​ខ្លាច​តែ​ទ័ព​អ៊ីស្រាអែល​១​ប៉ុណ្ណោះ​ ។
យើង​មិន​អាច​យក​ឈ្នះ​ពួក​អ៊ីស្រាអែល​បាន​ឡើយ​ បើ​នៅ​តែ​ប្រើ​យុទ្ធសាស្រ្ត​សព្វ​ថ្ងៃ​នេះ​ ! ពួកគេ​ទាំង​នោះ​ អាច​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ​យុទ្ធសាស្រ្ត​ផង​ដែរ​” ពួក​ISIS​លើក​ឡើង​ ។

នេះ​ក៏​កំពុង​​តែ​​ឃ្លាំ​មើល​ទាហាន​សត្រូវវ​យ៉ាង​ម៉ត់​ចត់​ផង​ដែរ​ ជាក់​ស្តែង​នៅ​ទីក្រុង​ Mosul​ មាន​ពួក​អ្នក​ប្រយុទ្ធ​ ISIS​ នេះ​ប្រហែល​ជា​ ១០០០០​នាក់​ ដែល​រស់​នៅ​លាយ​លំ​ជា​មួយ​ប្រជាជន​ស៊ីវិល​ធម្មតា​ប្រមាណ​ជា​ ១,៥​លាន​នាក់​ ហើយ​ចែក​គ្នា​រស់​នៅ​ជា​ច្រើន​កន្លែង​ ដែល​ជា​កត្តា​នាំ​អោយ​ពួក​លោក​ខាង​លិច​ពិបាក​ធ្វើ​ការ​អន្តរាគមន៏​ប្រឆាំង​នឹង​ពួកគេ​ ៕

 

  • ISIS​​ ប្រាប់​ថា​ ៖ ពួក​ខ្លួន​ខ្លាច​តែ​ទាហាន​ អ៊ីស្រាអែល​មួយ​ប៉ុណ្ណោះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: