Rafael van der Vaart និយាយ​ថា​ Ronaldo គឺ​ជា​មនុស្ស​គួរ​ឲ្យ​ធុញ​បើ​សិន​រាប់​ជា​មិត្រ​

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់មួយរូបគឺកីឡាករ Rafael van der Vaart ដែលធ្លាប់ចំណាយពេល២ឆ្នាំលេងនៅក្លឹប Real Madrid បាននិយាយប្រាប់អ្នកព័ត៌មានថារូបគេមិនអាចក្លាយជាមិត្រជាមួយ Ronaldo ព្រោះ Ronaldo គឺជាមនុស្សម្នាក់ដែលគួរឲ្យធុញ ។

ដោយ Rafael van der Vaart បាននិយាយថា « ខ្ញុំគិតថាពួកគេពួកយើងមិនអាចរាប់គ្នាជាមិត្រព្រោះតែ Ronaldo គឺជាមនុស្សម្នាក់ដែលគួរឲ្យធុញ ។ តែយ៉ាងណាខ្ញុំនៅតែសរសើរដល់ Ronaldo ព្រោះគេជាកីឡាករដ៏អស្ចារ្យមួយរូប គេតែងមកដល់កន្លែងហ្វឹកហាត់មុនគេនឹងចាកចេញក្រោយគេ ហើយនោះជាមូលហេតុដែលគេអាចក្លាយជាកីឡាករដ៏ពូកែ » ។

គួរបញ្ជាក់ថាកីឡាករ Ronaldo ក៏ធ្លាប់និយាយដែរថារូបគាត់មិនសូវខ្វាយខ្វល់ពីបង្កើតមិត្រភក្ដិច្រើនអ្វីនោះទេ ។ ដោយ Ronaldo ធ្លាប់ប្រាប់ ESPN ថា « នៅពេលដែលខ្ញុំនៅ Man Utd ហើយឈ្នះពាន Champion League ពួកយើងរីករាយ ហើយខ្ញុំគ្រាន់តែនិយាយ ” សួស្ដី ” ទៅកាន់ Ryan Giggs , Paul Scholes និង Rio Ferdinand ប៉ុននោះ ហើយអ្វីដែលល្អបំផុតគឺយើងឈ្នះការប្រកួត » ។

Ronaldo បន្តថា « ជាក់ស្ដែងនៅ Real Madrid ខ្ញុំមិនចាំបាច់ទៅញាំុអាហារជាមួយ  Bale ដើម្បីបង្កើនមិត្តភាពនោះទេ អ្វីដែលសំខាន់គឺពួកគ្រាន់តែសហការគ្នាឲ្យបានល្អនៅលើទីលានទៅបានហើយ ព្រោះពួកយើងជាក្រុមតែមួយហើយមានគោលដៅតែមួយគឺឈ្នះការប្រកួត » ។

ដោយឡែកយើងឃើញថាអ្វីដែល Ronaldo ធ្វើគឺខុសប្លែកទាំងស្រុងទៅនឹង MSN របស់  Barcelona គឺ Messi , Suarez និង Neymar ដែលពួកគេបែរជាបង្កើនចំណងមិត្តគ្នាយ៉ាងខ្លាំង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ 

  • Rafael van der Vaart និយាយ​ថា​ Ronaldo គឺ​ជា​មនុស្ស​គួរ​ឲ្យ​ធុញ​បើ​សិន​រាប់​ជា​មិត្រ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: