គួរធ្វើបែបណាពេលខឹងគ្នាហើយមិនព្រមនិយាយរកគ្នានោះ!!!

ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​ពេល​ធ្វើ​ខុស​និង​ធ្វើ​ត្រូវ​ជា​មិន​ខាន​តាម​តែ​ចិត្តខ្លួន​ចង់​ធ្វើ​ដើម្បី​បំពេញ​នូវ​បំណង​ដែល​ចង់​បាន​។ហើយ​សម្រាប់​ក្នុង​រឿង​ស្នេហា​ក៏​មិន​ខុស​គ្នា​ដែរ​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ហើយ​មាន​ឆន្ទៈ​មួយ​គត់​គឺ​ចង់​ត្រូវ​គ្នា​ ចង់​នៅ​ក្បែរ​គ្នា​ ចង់​និយាយ​គ្នា​ដោះ​ស្រាយ​រាល់​បញ្ហា​ ចង់​ជួប​ជុំ​គ្នា​រហូត​ ចង់​ស្ដាប់​ពាក្យ​ផ្អែម​ល្ហែ យល់​ចិត្ត យក​ចិត្ត​ទុក​ដាក់ និង​អ្វី​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ជា​គោល​បំណង​សេចក្ដី​ប្រាថ្នា​ដើម្បី​ដូច​គ្នា។ប៉ុន្តែ​ពេល​ខ្លះ​គូ​ស្នេហ៍​នូវ​តែង​ចង់​ឈ្នះ​តាម​តែ​ចិត្ត​ដែល​ខ្លួន​ចង់​ឲ្យ​ម្នាក់​ទៀត​ធ្វើ​តាម​គំនិត​របស់​ខ្លួន​ដោយ​គិត​ថា​ខ្លួន​ធ្វើ​នេះ​ត្រូវ​។ហើយ​ការ​ធ្វើ​គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធ​ចង់​ឲ្យ​បាន​ល្អ​ទាំង​អស់​គ្នា​។ដូច្នេះ​ក្នុង​ពាក្យ​ថា​ស្រលាញ់​តែង​តែ​មាន​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ដែល​ត្រូវ​ឲ្យ​យើង​ត្រូវ​ដោះ​ស្រាយ​។ហើយ​យើង​ត្រូវ​ដោះ​ស្រាយ​បែប​ណា​ពេល​ខឹង​គ្នា​ហើយ​មិន​និយាយ​រក​គ្នា​នោះ​?ហើយ​តើ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ជា​មនុស្ស​បែប​ណា?

ត្រូវចេះរៀបចំការចាប់ផ្តើម

ពេលខ្លះយើងពិបាកក្នុងការចាប់ផ្តើមុនដោយមិនដឹងនិយាយបែបណា។បន្ទាប់ពីពេលដែលបានឈ្លោះប្រកែកគ្នារួចហើយ។ដូច្នេះអ្នកត្រូវរៀនចាប់ផ្តើមមុន​ដោយការចាប់ផ្តើមការសន្ទនាមុន ដោយភាពស្លូតបូតសុភាព ទន់ភ្លន់ ដោយបង្ហាញប្រាប់គេថាគេអាចនិយាយបានមកកាន់អ្នកដោយផ្តើមថាអ្នកជាអ្នកខុស ដឹងកំហុស ហើយចង់និយាយគ្នាដើម្បីដោះស្រាយគ្នារកផ្លូវវិជ្ជមានរូមដោមិនត្រូវដាក់សម្ពាធបន្ថែមទៀត។

ត្រូវចេះគ្រប់គ្រងចិត្ត

បើពេលខ្លះអ្នកតែងតែមានអត្តចរឹកក្នុងការធ្វើឲ្យទាល់ពេលនិយាយគ្នានោះហើយចុងក្រោយចង់ឲ្យគេចុះចាញ់នោះបានបញ្ចាក់ថាអ្នកកំពុងគ្រប់គ្រាងគេហើយ។ហើយពេលខ្លះអ្នកក៏បានគិតដែរថាអ្នកខុសតែមិននិយាយសារភាពព្រោះចង់ផ្ចាញ់ចិត្តគ្នា ដែលស្របពេលដែលគេគិតថាចាំពាក្យសុំទោសពីអ្នកដោយមិននិយាយដែរ។តែបើអ្នកមិនចង់ឈ្លោះគ្នាហើយបែកគ្នាដោយការគិតខុសចង់ឈ្នះចង់ចាញ់នោះ។អ្នកត្រូវតែនិយាយហើយឆាប់ដោះស្រាយមុននិងរឿងកាន់តែធ្ងន់ធ្ងរ។

Couple sulking in living-room

ត្រូវរៀនធ្វើជាមនុស្សចាស់ចិត្តចាស់គំនិត

ពេលដែលត្រូវគ្នាវិញហើយនោះត្រូវរៀនស្វែងយល់ចិត្តគ្នាឲ្យបានកាន់ច្បាស់លាស់ ចេះរៀនអត់អោន យោគយល់ ឲ្យតម្លៃគ្នាទៅវិញទៅមក ស្រុះស្រួលគ្នា យកគ្រប់បញ្ហាដែលកើតឡើងមកនិយាយវែកញែកគ្នារកហេតុផលត្រឹមត្រូវដោយដាក់មនោសញ្ចេតនានិងគោលបំណងរួមគ្នាក្នុងការកសាងជីវិតឲ្យបានខ្ពង់ខ្ពស់។

អត្តបទ៖ Samrch

  • គួរធ្វើបែបណាពេលខឹងគ្នាហើយមិនព្រមនិយាយរកគ្នានោះ!!!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: