ហ្វីលីពីន​-​ឥណ្ឌូនេស៊ី​-​ម៉ាឡេស៊ី ព្រមព្រៀងគ្នា​ល្បាត​តាម​ដែនអាកាស​ដើម្បី​រក្សា​សន្តិសុខ​នៅក្នុង​តំបន់​ និពន្ធដោយ : ថ្មីៗ       October-04-2016, 10:59 pm         27

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ្វីលីពីន​-​ឥណ្ឌូនេស៊ី​-​ម៉ាឡេស៊ី ព្រមព្រៀងគ្នា​ល្បាត​តាម​ដែនអាកាស​ដើម្បី​រក្សា​សន្តិសុខ​នៅក្នុង​តំបន់​រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី (រូបភាពដោយ៖ The Jakarta Post)​ប្រមុខ​ការពារជាតិ​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​ព្រមព្រៀងគ្នា​ក្នុងការ​ចូលរួម​ល្បាត​ដែនអាកាស​រួមគ្នា​ដើម្បី​ធានា​ពី​សន្តិសុខ​ក្នុង​តំបន់ ខណៈ​បទល្មើស​នៃ​ការចាប់​ជំរិត​នៅក្នុង​តំបន់​បន្ត​កើនឡើង​។ កិច្ចព្រមព្រៀង​រវាង​មិត្ត​អាស៊ាន​ទាំងបី ត្រូវបាន​ធ្វើឡើង​នា​ក្រៅ​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​អាមេរិក​-​អាស៊ាន​ក្នុង​រដ្ឋ​ហា​វ៉ៃ​នៃ​សហរដ្ឋអាមេរិក​នៅ​ចុង​សបា្តហ៍​មុ​នេះ​។

«​រដ្ឋមន្ត្រី​ការពារជាតិ​ទាំងបី​(​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​) បាន​ព្រមព្រៀងគ្នា​ក្នុង​ចូលរួម​ល្បាត​ដែនអាកាស​រួមគ្នា ខណៈ​កងកម្លាំង​នៃ​ប្រទេស​ទាំងបី កំពុងតែ​កំណត់​ច្រក និង​ព្រំដែន​សម្រាប់​អនុវត្ត​សកម្មភាព ដែល​ភាគី​ទាំងបី​ចាត់ទុកជា​តំបន់​សមុទ្រ​រួមគ្នា​ដែល​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ខ្លាំង​។​» នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​០៣ ខែតុលា​ម្សិលមិញ​នេះ​។

​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា ហេតុផល​ដែល​ជំរុញ​ឲ្យ​ភាគី​ទាំងបី ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​តាម​សមុទ្រ ជាពិសេស​នោះ នៅក្នុង​តំបន់​រួម​នៃ​ប្រទេស​ទាំងបី​។

​អ្វី​គួរកត់សម្គាល់​នោះ កិច្ចព្រមព្រៀង​ត្រីភាគី​លើ​ការ​ល្បាត​រួមគ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ ពី​ភាគី​ទាំងបី​នោះ បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការចូល​ល្បាត​រួមគ្នា​នៅក្នុង​ដែនសមុទ្រ​កាលពី​ខែ​មុន​ផងដែរ ដែលមាន​គោលបំណង​ដើម្បី​ធានា​ពី​សន្តិសុខ​ក្នុង​តំបន់​ផងដែរ​នោះ​៕