គន្លឹះ​ទាំង​៦​ឈាន​ទៅ​រក​ភាព​មាន​បាន និង​ជោគ​ជ័យ ដែល​អ្នក​ត្រូវ​រៀន​ពី​ Warren Buffet

Warren Buffet ជា​អ្នក​ណា​ ?

លោក​ Warren Buffet ជា​មហា​សេដ្ឋី​ជនជាតិ​អាមេរិក​ ហើយ​ក៏​ជា​អ្នក​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី៣​ ដែល​មាន​ប្រាក់​ដល់​ទៅ​ ៧២,៧ កោន​លាន​ដុល្លារ​ ឈរ​ពី​ក្រោយ​លោក​ Bill Gate ៧៩,២​ កោន​លាន​ដុល្លារ​ និង លោក Carlos Slim Helu ៧៧,១​ កោន​លាន​ដុល្លារ​ បើ​យោង​តាម​គេហទំព័រ​ forbes ចុះ​​ថ្ងៃ​ទី ៣ ខែ​ មករា​ ឆ្នាំ ២០១៦ នេះ​ ។​

ហើយ​ខាង​ក្រោម​នេះ​ជា​ដំបូន្មាន​ និង គន្លឹះ​ដ៏​ល្អ​ទាំង​៦​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​​ ដើម្បី​យក​ទៅ​ប្រើ​ដើម្បី​បង្កើន​ប្រាក់​ឈាន​ទៅ​រក​ភាព​មាន​បាន​ ៖​
១.ចំពោះ​ប្រភព​ចំណូល​ ៖ កុំ​ពឹង​តែ​លើ​ប្រភព​ចំណូល​មួយ​ឲ្យ​សោះ​ ត្រូវ​វិនិយោគ​ដើម្បី​បង្កើត​ប្រភព​ចំណូល​ទី​២​បន្ថែម​ទៀត​ ។

២.ចំពោះ​ការ​ចាយ​វាយ​ ៖ បើ​សិន​ជា​អ្នក​ទិញ​របស់​ដែល​អ្នក​មិន​ត្រូវ​ការ​ មិន​យូរ​ទេ​អ្នក​នឹង​ត្រូវ​លក់​របស់​ដែល​អ្នក​ត្រូវ​ការ​ ។​

៣.​ចំពោះ​ការ​សន្សំ ៖ កុំ​សន្សំ​លុយ​ដែល​សល់​ពី​ចាយ​​ តែ​ត្រូវ​ចាយ​លុយ​ដែល​សល់​ពី​សន្សំ​ ។

៤.​ចំពោះ​ការ​ប្រថុយ​ប្រថាន​ ៖ កុំ​ចង់​តេស្ត​ជម្រៅ​ទឹក​ទន្លេ​ដោយ​ប្រើ​តែ​ជើង​ទាំង​ពីរ​របស់​អ្នក​នោះ​ ។

៥.ចំពោះ​ការ​វិនិយោគ​ ៖ កុំ​ដាក់​ពង​មាន់​ក្នុង​កង្រ្កក់​តែ​មួយ​ឲ្យ​សោះ ។​
បកស្រាយ ៖ ពង​មាន់​សំដៅ​លើ​ទ្រព្យ ឬ ទុន​ ដែល​គាត់​ចង់​អោយ​អ្នក​ទាំង​អស់​គ្នា បែក​ចែក​ការ​វិនិយោគ​​ មិន​មែន​ដាក់​តែ​មួយ​វិស័យ​នោះ​ទេ ដើម្បី​បង្ការ​ពេល​ដែល​វិស័យ​ណា​មួយ​មាន​វិបតិ្ត​។ ( ឧទាហរណ៍ ៖ វិនិយោគ​ខាង​ផ្សារ​ភាគ​ហ៊ុន​ខ្លះ វិនិយោគ​លើ​កសិកម្ម​ខ្លះ ជា​ដើម​)​

៦.ចំពោះ​ការ​រំពឹង​ទុក​ ៖ ភាព​ស្មោះ​ត្រង់​ គឺ​ ពិត​ជា​ កាដូ​ដែល​មាន​តម្លៃ​ណាស់ ដូច​នេះ​ កុំ​ទៅ​រំពឹង​វា​ពី​មនុស្ស​ថោក​ទាប​អោយ​សោះ​ ។

 

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖  & 

  • គន្លឹះ​ទាំង​៦​ឈាន​ទៅ​រក​ភាព​មាន​បាន និង​ជោគ​ជ័យ ដែល​អ្នក​ត្រូវ​រៀន​ពី​ Warren Buffet已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: