Arsenal កំពុង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​

ក្លឹប​ Arsenal កំពុង​មាន​គម្រោង​ចំណាយ​លុយ​ដើម្បី​ទិញ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​មួយ​រូប​គឺ​កីឡាករ​ Lars Bender ពី​ក្លឹប​ Leverkusen ។

ដោយ​យោង​តាម​សារព័ត៌មាន​ The Mirror បាន​បញ្ជាក់​ថា​ Arsenal គ្រោង​ធ្វើ​ការ​ដេញ​ថ្លៃ​ប្រមាណ​ជា​១៨​លាន​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ។ ខណៈ​ Arsenal រំពឹង​ថា​និង​ទិញ​កីឡាករ​រូប​នេះ​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ចុង​ខែ​នេះ​ ។

គួរ​បញ្ជាក់​ថា​ Arsenal បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ Bender ជា​ខ្លាំង​បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​សមត្ថភាព​យ៉ាង​ល្អ​ពេល​ Leverkusen យក​ឈ្នះ​១​ទល់​នឹង​០ លើ​ក្លឹប​ Lazio កាល​ពី​សប្ដាហ៍​មុន​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal កំពុង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: