មិន​គួរ​ឲ្យ​ជឿ​ ! ​ថា​ក្មេង​ស្រី​ត្រឹម​អាយុ​ ២ ឆ្នាំ ហ៊ាន​អោប​ថើប​ពស់​ថ្លាន់​យក្ស

ពស់ថ្លាន់​យក្ស​មាន​សម្បុរ​សមួយ​ក្បាល​ដែល​ប្រិយមិត្ត​មើល​ឃើញ​ក្នុង ​រូបត្រូវបាន​​ក្រុម​គ្រួសារ​មួយ​បាន​យក​មក​ចិញ្ចឹម​។ ​​រូបរាង​របស់​វា​គួរ​ឲ្យ​ខ្លាច​ហើយ​វា​អាច​សម្លាប់​មនុស្ស​ឬ​សត្វដោយ​ការ​រំ​ព័ទ្ធ​និង​លេប​ដែល​យើង​ធ្លាប់​បាន​ឃើញ​ពត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​នៃការសម្លាប់ដោយពស់ថ្លាន់មាន​ដូចជា​មនុស្ស សត្វ​គោ សត្វ​ក្របី សត្វ​ក្តាន់ សត្វ​ក្រពើ​ជាដើម ហើយ​វា​អាច​សម្លាប់​មនុស្ស​បាន​ដោយ​ងាយ​ផង​ដែរ។

ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មាន​ក្មេង​ស្រី​ម្នាក់​មិន​ខ្លាចរអា​ទាល់តែសោះនឹង​ពស់​ថ្លាន់​​មានប្រវែង 15ft ​មក​ពី​ប្រទេស​ភូមា​ទៅ​វិញ ហើយ​ថែម​ទាំង​ស្និត​ស្នាល​អោប​ថើប​ជាមួយ​វា​ថែម​ទៀត។​​ ចំណែក​ឯ​ឪពុកម្ដាយ​របស់​ក្មេង​ស្រីរឹត​តែ​សប្បាយ​ចិត្ត​និង​ទង្វើ​របស់​នា​ផង​ដែរ​។

Alisha-Mae ​មាន​អាយុ​ ២​ឆ្នាំ​ បាន​ស្រលាញ់​ពស់​ថ្លាន់​ពណ៌ស​មួយ​ក្បាល​នោះ​យ៉ាង​ខ្លាំង​។ សម្រាប់​ឪពុកម្ដាយ​របស់​ក្មេង​ស្រី Alisha-Mae​ លោក​ Rob Cowan និង អ្នកនាង Stacey ​មក​ពី​រដ្ឋ Brandford​ នៃ​ទីក្រុងWest Yorkshire បាន​ចិញ្ចឹម​ពស់​ចំនួន ១៩ ក្បាល ហើយ​មាន​ពស់​ថ្លាន់​សម្បុរ​សមួយ​ក្បាល​ដែល​ធំ​សម្បើម ដែល​មាន​ឈ្មោះ​ថា Austin។

លោក Cowan មាន​អាយុ​ ៣៥ ដោយ​ពួក​គេ​បាន​ចិញ្ចឹម​ពស់ថ្លាន់​មាន​អាយុ​ ៨​ឆ្នាំ​ មាន​ទំងន់​ ១៣ គីឡូ ដែល​ជា​ប្រភេទ​ពស់​យក្ស​ស្លូតបូត​ ដោយ​ពួក​គេ​បាន​ចិញ្ចឹម​នៅ​ក្នុង​សួន​ខាង​ក្រោយ​ផ្ទះ​របស់​ពួក​គេ។

លោក Cowan បាន​ឲ្យ​ដឹង​ថា​ Austin គឺ​ជា​សត្វ​ចិញ្ចឹម​ដែល​គ្រួសារ​របស់​លោក​ពេញចិត្ត​ និង​ស្រលាញ់​ខ្លាំង​បំផុត​។ ហើយ​វា​ជា​សត្វ​ពស់​ដ៏​ល្អ​បំផុត​សំរាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​។ ហើយ​វា​មិន​ដែល​ធ្វើ​ឲ្យ​ពិបាក​និង​ការ​ថែទាំ​និង​ជា​សត្វ​ពស់​មិន​ដែល​ខ្វាយខ្វល់​និង រក​រឿង​អ្វី​ដែល​នៅ​ជុំ​វិញ​វា។

ចំណែក​ឯ​អ្នក​ស្រី Klare Kennett នៃ​អង្គការ​ចិញ្ចឹម​សត្វ​ Royal Society for the Prevention of Cruelty to Animals (RSPCA ) បាន​និយាយ​ថា អ្នក​ចិញ្ចឹម​ពស់ថ្លាន់​គួរ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាមួយ​និង​សត្វ​ពស់​យក្ស​ដ៏​ធំ​មួយ​ក្បាល​នេះ ជាពិសេស​កូនក្មេង គួរ​តែ​ជៀស​វាង​ឲ្យ​ឆ្ងាយ​ពី​វា​ព្រោះ​វា​អាច​សម្លាប់​ក្មេងៗ​បាន​ដោយ​ងាយស្រួល​បំផុត។

តើ​លោកអ្នកគិត​យ៉ាង​ណាចំពោះ​ការ​ចិញ្ចឹម​ពស់​ក្នុង​ផ្ទះ​បែប​នេះ?​

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖

  • មិន​គួរ​ឲ្យ​ជឿ​ ! ​ថា​ក្មេង​ស្រី​ត្រឹម​អាយុ​ ២ ឆ្នាំ ហ៊ាន​អោប​ថើប​ពស់​ថ្លាន់​យក្ស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: